វាចារអ្នកនិពន្ធ

ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​សូម​ស្វាគមន៍​ជន​កម្ពុ​ជា​គ្រប់​រូប ​ដែល​ចូល​ទ​ស្ស​នា​វេ​ប​សាយ​សុខ​ភាព​ www​.health​.com​.kh

វេ​ប​សាយ​សុខ​ភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​គោលបំណង​ធំ​ គឺ​ផ្ដល់​ព័ត៌មាន​គួរ​ទុក​ចិ​ត្ដ​អំពី​បញ្ហា​សុខ​ភាព​ ​អំពី​ជំងឺ និង​របក​គំហើ​ញ​ថ្មី​ៗផ្នែក​វេជ្ជ​សា​ស្ដ្រ​ ។

ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អ្នក​ទ​ស្ស​នា​នោះ​ ​វេ​ប​សាយ​ ​www​.health​.com​.kh​ ​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ប្រអប់​ផ្សេ​ងៗ​​ ​ដូច​ជា​ប្រអប់​ជ​ម្ងឺ​គ្រោះ​ ​ថ្នាក់​ជាង​ ​គេ​នៅ​កម្ពុ​ជា​ ​ជ​ម្ងឺ​ផ្នែក​បុរស​ ជំងឺផ្នែក​ ស្ដ្រី​​​ និង​ការ​ថែ​រក្សា​ស​ម្ព​ស្ស​ ​ជំងឺកុមារ​ ​និង​ប្រអប់​ជំងឺ​ទូ​ទៅ​ ។

ប៉ុន្ដែ​នៅ​ទំព័រ​ដំបូង​នោះ​ ​នឹង​មាន​ការ​ផ្សាយ​រាល់​ការ​រ​ក​ឃើញ​ និង​ទ្រឹស្ដី​ថ្មី​ៗទាក់ទង​សុខ​ភាព​ និង​ជំងឺ​ដើម្បី​ធ្វើ​យ៉ាង​នា​អោ​យ​អ្នក​ទ​ស្ស​នា​ ទទួល​បាន​ព័ត៌មាន​ទំនើប​បំផុត​ផ្នែក​សុខ​ភា​ព​។ព័ត៌មាន​ទាំង​អស់​នៅ​ក្នុង​វេ​ប​សាយ​នេះ​មាន​គោល​បំណង​ ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ជា​មូ​ល​ដ្ឋា​ន​អំពី​ជំងឺផ្សេ​ងៗ​ដែល​តាម​រ​យៈ​ ព័ត៌មាន​ទាំង​អស់​នោះ ​លោក​លោក​ស្រី​និង​អ្នក​នាង​កញ្ញា​ អាច​កែ​ប្រែ​អំពី​របៀប​រស់​ ​និង​ការ​បរិភោគ​ដើម្បី​បង្ការ​ជំងឺ ​និង​ថែទាំ​សុខ​ភាព​បាន​ប្រសើរ​ជាង​មុ​ន​ ។

ប៉ុន្ដែ​វេ​ប​សាយ​នេះ​នឹង​មិន​អាច​ដើរតួ​នាទី​ជំនួស​ គ្រូ​ពេទ្យ​បាន​ឡើយ​ ហើយ​វា​ជា​ការ​ចាំបាច់​ដែល​លោក​លោក​ស្រី​ និង​អ្នក​នាង​កញ្ញា​ទាំង​អស់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូ​ពេទ្យ​ មុន​ពេល​ឈាន​ដល់​ធ្វើ​ការ​ព្យាបាល​ជំងឺ ណា ​មួយ​ដើម្បី​ចៀស​វាង​អំពីគ្រោះ​ថ្នាក់​ ដែល​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ឪ​ស​ថ​មិន​បាន​ត្រឹម​ត្រូ​វ ​។

វេ​ប​សាយ​នេះ​ក៏​មាន​ម​ហិ​ច្ឆិ​តា​ជា​ប្រភព​មួយ​សំ​រាប់ ​គ្រួ​ពេទ្យ​ និង​និស្សិត​ផ្នែក​វេជ្ជ​សា​ស្ដ្រ​ទណ្ឌ​សា​ស្ដ្រ​ និង​ឱ​ស​ថ​សា​ស្ដ្រ​ ធ្វើ​ការ​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​ជំងឺ ប​ច្ចេ​ក​វិទ្យា​ថ្មី​ៗ ផ្នែក​វេជ្ជ​សា​ស្ដ្រ​ និង​ការ​រក​ឃើញ​ថ្មី​ៗទាក់ទង​នឹង​ផ្នែក​សុខ​ភាព ​និង​វេជ្ជ​សា​ស្ដ្រ​។ ដូច្នេះ​ជំងឺ​នីមួយៗត្រូវ​បាន​ចែក​ចេញ​ជា​ផ្នែ​កៗ ​និង​សរ​សេរ​លម្អិត​ ហើយ ​ប្រជា​ជន​សាមញ្ញ​ធម្ម​តា​អាច​អាន​រំលង​ផ្នែក​ដែល​មាន​លក្ខ​ណៈ​បច្ចេកទេស​ខ្លាំង ​ដូច​ជាយ​ន្ដ​ការ​ដែល​នាំ​អោ​យ​កើត​ជំងឺ និង​ការ​ប្រើ​ប្រាស់​ឱ​ស​ថ​ជា​ដើ​ម ​។

ដើម្បី​សម្រេច​មហិច្ឆតា​នេះ​ ​ខ្ញុំ​នឹង​ស្វាគមន៍​រាល់​ការ​រួម​វិភាគទាន​ទាំ​ការ​ផ្ដល់​ឯក​សារ​ និង​ការ​ផ្ដល់​យោបល់​ស្ថា​ប​នា​គ្រប់​យ៉ាង​ពី​លោក​ ​លោក​ស្រី​ និង​អ្នក​នាង​កញ្ញា​ទាំង​អ​ស់​។

ជា​ទី​បញ្ចប់​ខ្ញុំ​សូម​អំណរ​គុណ​ដល់​លោក​ ​លោក​ស្រី​ និង​អ្នក​នាង​កញ្ញា​ទាំង​អស់​ទុកជា​មុន​ចំពោះ​ការ​ចូល​រួម​ទ​ស្ស​នា​វេ​ប​សាយ​នេះ​ អោ​យ​ជួប​តែ​សុខ​ភាព​ល្អ​ ​កម្លាំង​បរិបូរ​ ​អាយុ​យឺន​យូរ​ និង​សុភ​មង្គល​គ្រប់​បែប​យ៉ា​ង​។

Free Download

App Store Google play