វេជ្ជបណ្ឌិត ងួន សេរ័ត្ន

វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន ជា​អ្នកគ្រប់គ្រង​និង​និពន្ឋ​នាយក​របស់​គេ​ហ​ទំព័​រនេះ​។​លោក​បាន​ទទួល​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត​នៅ​ឆ្នាំ​១៩៩៨​និង​ក្រោយ​មក​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​២០០​9។

ដោយ​មាន​បទពិសោធន៍​ចំនួន​១០​ឆ្នាំ​ជា​អ្នកនិពន្ធ​របស់​សារព័ត៌មាន​រស្មី​កម្ពុជា និង​ក្នុងនាម​លោក​ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បានទទួល​ការបណ្តុះបណ្តាល​ពីមហាវិទ្យាល័យវវិទ្យាសាស្ត្រសុខាភិបាល លោក​ងួន សេ​រ័ត្ន​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​គេហទំព័រ​នេះ​ឡើង ដើម្បី​ជា​ការចូលរួមចំណែក​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​។ ដោយហេតុ​នោះ​ហើយ​ទើបបាន​ជា​ទស្សនវិជ្ជារ​បស់​វេបសាយ​នេះ​គឺ​ "​សុខភាព​សម្រាប់​ទាំងអស់គ្នា" ដែល​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​គាត់​នៅ​ក្នុង​ការនាំយក​រឿងរ៉ាវ​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​ដែល​ត្រឹមត្រូវ មាន​អត្ថប្រយោជន៍ និង​អាច​ឲ្យ​ជឿ​ទុកចិត្តបាន និង​បច្ចុប្បន្នភាព​វេជ្ជសាស្ត្រ​មក​ជូន​វេជ្ជបណ្ឌិត និស្សិត​ពេទ្យ អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ក៏ដូចជា​សាធារណជន​ទូទៅ ដោយ​មិន​មាន​ចំណាយ​ប្រាក់​។ ការជឿជាក់​នៅលើ​ទស្សន​: ដែលថា​ "​កាលណា​ប្រជាជន​ទទួល​ព័ត៌មាន​កាន់តែ​ប្រសើរ​ពួកគេ​នឹង​កាន់តែ​មាន​សុខភាព​ល្អ" ​បាន​ជម្រុញ​លើកទឹកចិត្ត​គាត់​ឲ្យ​បង្កើត​គេហទំព័រ​នេះ​ឡើង ដែល​អាច​នឹង​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​និង​អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​មាន​លទ្ធភាព​ទទួលបាន​នូវ​ព័ត៌មាន​ស្តីពី​សុខភាព ជំងឺ និង​បច្ចុប្បន្នភាព​វេជ្ជសាស្ត្រ​។ ហើយ​អ្វី​ដែល​កាន់តែ​សំខាន់​ទៅ​ទៀត​នោះ គឺ​លោក​ផ្តួចផ្តើម​វេបសាយ​ www.health.com.kh សម្រាប់​ផ្តល់ជូន​នូវ​ការពិគ្រោះ​សុខភាព​ដោយ​មិន​មាន​ចំណាយ​ប្រាក់ ផងដែរ​។

ចំណងជើងឯកសារ

Free Download

App Store Google play