វេជ្ជបណ្ឌិត ម៉ែន បញ្ញា​រតន៍

​វេជ្ជបណ្ឌិត ម៉ែន បញ្ញា​រតន៍ បាន​ទទួល​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខភាព​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​មាន​បទពិសោធន៍​ជាច្រើន​នៅ​ក្នុង​ការព្យាបាល​វេជ្ជសាស្ត្រ ជា​ពិសេស​អំពី​មេរោគ​និង​ជម្ងឺអេដស៍ ការព្យាបាល​ការឈឺចាប់ (pain management) និង​ការព្យាបាល​សម្រន់ (palliative care)​។

បន្ទាប់​ពី​បាន​បម្រើ​ការងារ​ចំនួន​ជាង​១០​ឆ្នាំ​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​លោក​បញ្ញា​រតន៍​បាន​ស្ម័គ្រចិត្ត​ចូលរួម​នៅក្នុង​ក្រុម​អ្នកនិពន្ធ​របស់​គេហទំព័​រ www.health.com.kh ដើម្បី​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​សុខភាព​និង​វេជ្ជសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​ចំពោះ​ប្រជាជន​កម្ពុជា​។ អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នក​ជម្ងឺអេដស៍ អ្នក​ដែល​មាន​ការឈឺចាប់​រ៉ាំរ៉ៃ និង​សាធារណជន​អាចទាក់ទង​គាត់​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៨៧០ ៧៥៦ ឬ​អ៊ី​ម៉ែ​ល​របស់គាត់ mpagnaroat@yahoo.com / mpagnaroat@gmail.com​។ លោក​ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​ការពិគ្រោះ​ជម្ងឺ​តាម​អាំងទែ​រណិត តាមរយ​:​គេហទំព័រ​របស់​យើង​។

Free Download

App Store Google play