ជ្រុះ​សក់​ពេល​ណា​ទើប​ជួប​អ្នកឯកទេស​ខាង​រោគ​សើរ​ស្បែក​?

​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​សើរ​ស្បែក អោយបាន​ឆាប់​កាលណា​អ្នក​យល់ថា​អា​ការៈ​នេះ​កើតឡើង​ដោយសា​រតែការ​រលាក​នៅ​ ស្បែកក្បាល ឬ​កើតឡើង​ដោយ​ខ្លួនឯង​។ បើសិនជា​យល់ថា អារម្មណ៍​ក្រហាយៗ​គឺជា​មូលហេតុ​ធ្វើអោយ​សក់​ជ្រុះ វា​អាច​ដោយសារតែ​ការ​រលាក​ស្បែក​បែប Seborrheic Dermatitis​។ កន្លែង​បញ្ចេញ​ជាតិ​ប្រេង​របស់​ស្បែក​មានដូចជា ស្បែកក្បាល និង​ផ្នត់​ស្បែក​មុខ​។ បើ​យោង​ទៅតាម​វេជ្ជបណ្ឌិត ហៀ​ធ វ៉ូ​ឡឺរី ឡូយ (Healther Woolery-Lloyd, MD) មកពី​សាកលវិទ្យាល័យ​នៃ​មជ្ឈមណ្ឌល​កែសម្ភស្ស​ម៉ៃ​អាមី បានអោយដឹងថា វា​អាច​មាន​ហេតុផល​ច្រើន​ដែល​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​សើ​ ស្បែក ប៉ុន្តែ​បុគ្គល​នោះ​ត្រូវតែ​យល់​ច្បាស់​អំពី​ការស្វែងរក​នូវ​ដំណោះស្រាយ​ សម្រាប់​បញ្ហា​នោះ​អោយបាន​ត្រឹមត្រូវ​។​

 

​ពិតណាស់ រន្ធ​ញើស​ធំៗ​, ស្នាម​អេះ និង​ការ​រលាក​ស្បែក​អាច​ព្យាបាល​បាន តែ​មិន​អាច​ជា​អស់​ទាំងស្រុង​នោះ​ទេ​។ មាន​កាលៈទេសៈ​មួយចំនួន​ដែល​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​ សើ​ស្បែក​ដូចជា​៖

    មុន​ដែល​ពិបាក​ព្យាបាល​៖ ជំងឺ​មុន​របស់​អ្នក​គួរតែ​ឆ្លើយតប​នឹង​ការប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ រយៈពេល​មួយខែ​។ បើសិន​ជា​អ្នក​ដឹងថា​មុន​នោះ​នៅ​តែ​កើត​រហូត​ទោះបីជា​ព្យាបាល​ហើយ​ក៏​ដោយ​ នោះ អ្នក​ប្រហែល​ជា​ដល់ពេល​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​សើ​ស្បែក​ហើយ ​ដើម្បី​ដឹង​ថា​វា​បណ្តាល​មក​ពី​ហេតុអ្វី​។ គាត់​នឹង​អាច​ប្រាប់​អ្នក​បាន​ថា​គួរ​ប្រើ​វិធី​ព្យាបាល​អ្វីដែល​ត្រឹមត្រូវ ​ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​ប្រភេទ​របស់​ស្បែក និង​របៀប​រស់នៅ​។​
    ការពិនិត្យ​រក​មើល​ជំងឺ​មហារីក​ស្បែក​៖ វា​គឺជា​ដំបូន្មាន​មួយ​ដែល​អ្នក​គួរតែ​ធ្វើតេស្ត​ស្បែក​ដើម្បី​ចង់​ដឹង​អំពី ​បារម្ភ​ពី​សុខភាព​ផ្សេងៗ​។ អ្នក​ត្រូវ​តែ​មក​ពិនិត្យ​សុខភាព​ជា​ប្រចាំ​បើសិនជា​អ្នក​មាន​ការប្រឈមមុខ​ ខ្ពស់​នឹង​អ្វីមួយ ដូចជា​មាន​សក់​ទង​ដែង​រលោង​ជាមួយនឹង​ភ្នែក​ព្រឹលៗ ហើយ​មាន​ប្រជ្រុយ​លើសពី ៤០​កន្លែង​លើ​រាងកាយ​។ ការស្វែងរក​ជំងឺមហារីក​ស្បែក​បាន​ទាន់​ពេល​គឺជា​ចំនុច​សំខាន់​ក្នុង​ ការព្យាបាល​អោយបាន​ជោគជ័យ​។​


 

​ក្រៅពី​ពិនិត្យ​សុខភាព​ ជា​ទៀងទាត់ អ្នក​ក៏​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​សើ​ស្បែក​ដែឬ​បើសិនជា​ សម្គាល់​ឃើញ​មាន​ការប្រែ​ប្រួល​រូបរាង​, ទំហំ ឬ​ពណ៌​របស់​ប្រជ្រុយ​។ អ្នកឯកទេស​ខាង​រោក​សើ​ស្បែក​នឹង​អាច​កាត់​ចោល​នូវ​ការលូតលាស់​ជាលិការ​ដែល​ សង្ស័យ និង​ពិនិត្យថា​វា​ជា​មហារីក​ឬក៏​អត់​។​

 

​ការ​ជ្រុះ​ សក់​អាច​កើតឡើង​ដោយសារតែ​ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​មេ​តា​បូ​លិច​, បញ្ហា​អ័រម៉ូន​, ជំងឺ​ពុក​ឆ្អឹង​, ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​, បញ្ហា​កូ​ឡេ​ស្ទើ​រ៉ុល​, រ៉ាំ​ង​រដូវ​, លើស​សម្ពាធ​ឈាម​, កង្វះ​ការលូតលាស់ ឬ​មហារីក​លើ​ក្រពេញ​អង់​ដូ​គ្រីន​។ ការ​ជ្រុះ​សក់​ដោយសារ​តែ​បញ្ហា​អស់ទាំង​នេះ អ្នកឯកទេស​ខាង​រោគ​សើ​ស្បែក​មិន​អាច​ធ្វើ​ការបង្ការ​បាន​ទេ​។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​សិន ហើយ​គាត់​នឹង​អាច​បញ្ជូន​អ្នក​អោយ​ទៅ​ជួប​អ្នកឯកទេស​ខាង​ជំងឺ​នោះ​តែម្តង​។ អ្នកឯកទេស​ខាង​រោគ​សើ​ស្បែក​មាន​សារៈសំខាន់​បាន​លុះត្រាតែ​អ្នក​មាន​បញ្ហា​ ពិសេស​ណាមួយ​ទាក់ទង​នឹង​ស្បែក និង​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ស្បែក​៕​

Free Download

App Store Google play