តើ​អាហារ​មួយ​ណា​នឹង​ផ្តល់​អោយ​ខ្ញុំ​នូវ​ថាមពល​?

​អំឡុងពេល​នៃ​ការហ្វឹកហាត់​ធ្ងន់ធ្ងរ​, វា​អាច​ទៅរួច​ដែរ​ដែល​អ្នក​មិន​ញ៉ាំ​កាឡូរី​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​ នូវ​កាឡូរី​ដែល​អ្នក​បាន​កំពុង​ដុត​។ រោគ​សញ្ញា​មួយ​ដែល​អ្នក​មិន​ទទួលបាន​នូវ​កាឡូរី​គ្រប់ គឺ​ការ​ស្រក​ទម្ងន់​។​

​អំឡុងពេល​នៃ​ការហ្វឹកហាត់​, វា​ចាំបាច់​ដើម្បី​ញ៉ាំ​អាហារ​អោយមាន​ស្ថេរភាព និង​សូម​កុំ​រំលង​នៃ​ការ​ញ៉ាំ​អាហា​រណា​អោយសោះ​ដើម្បី​ធានាថា អ្នក​កំពុងតែ​ទទួល​បា​នូវ​សារជាតិ​ចិញ្ចឹម​បាន​គ្រប់គ្រាន់ និង​រក្សា​កម្រិត​នូវ​ថាមពល ដើម្បី​ជៀសវាង​ការ​អស់កម្លាំង​។​

​អាហារ ​ត្រឹមត្រូវ​មួយចំនួន​នឹង​មាន​ជាតិ​ស្ករ​ច្រើន​, ជាតិ​ប្រូតេអ៊ីន​មធ្យម និង​មាន​ជាតិ​ខ្លាញ់ និង​សរសៃ​តិច​។ ជាតិ​ខ្លាញ់ និង​សរសៃ​គឺជា​សមាសធាតុ​សំខាន់​នៃ​អាហារ​ដែល​មាន​ស្ថេរភាព ប៉ុន្តែ​អាច​នាំអោយ​មាន​ការ​ហើម​ពោះ និង​ឈឺពោះ​អំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ​។ សូម​សាកល្បង​ញ៉ាំ​សាំង​វិច​ដែល​ជា​មាន​សាច់​សុទ្ធ គួប​ផ្សំ​ជាមួយនឹង​បំណែក​នៃ​ផ្លែឈើ​។ ជាតិ​ស្ករ​នឹង​ផ្តល់អោយ​អ្នក​នូវ​ថាមពល ហើយ​ប្រូតេអ៊ីន​នឹង​ផ្តល់អោយ​អ្នក​នូវ​ថាមពល​នៅពេល​ក្រោយ​ផងដែរ​។​

​ មិន​ថា​អាហារ​មួយ​ណា​ដែល​អ្នក​ញ៉ាំ​នោះទេ​, សូម​ចាំ​ថា ត្រូវ​ផឹកទឹក​អោយបាន​គ្រប់គ្រាន់​មុន​, អំឡុងពេល និង​ក្រោយ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​។​

​ប្រាកដ​ណាស់​, ការ​អស់កម្លាំង​ក្រោយ​ការធ្វើ​លំ​ហាត់ប្រាណ អាច​ជា​សញ្ញា​មួយ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​។ មនុស្សពេញវ័យ​ភាគច្រើន​ត្រូវការ​គេង​យ៉ាងហោចណាស់​៨ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​៕

Free Download

App Store Google play