ឃ្លៀក​ខ្មៅ​គួរ​ធ្វើ​ដូចម្តេច​?

​តើ​អ្នក​កំពុតែ​បារម្ភ​អំពី​បញ្ហា​ឃ្លៀក​ខ្មៅ​មែន​ទេ​? នៅលើ​លោក​នេះ​មាន​ស្ត្រី​ច្រើន​ណាស់​ដែល​កំពុងតែ​ភ័យខ្លាច​ចំពោះ​ការ​ ស្លៀកពាក់ ជាពិសេស​អាវ​វាល​ដោយសារ​តែ​ឃ្លៀក​ខ្មៅ​។ បញ្ហា​បែប​នេះ​មិនមែន​កើតឡើង​ភ្លាមៗ​នោះទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​យ៉ាង​សាមញ្ញ​ដែល​ស្ត្រី​គ្រប់រូប​ អាចអនុវត្ត​បាន​ដើម្បី​អោយ​ឃ្លៀក និង​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​មាន​ភាព​ភ្លឺ​ថ្លា ឬ​ស​ឡើងវិញ​បាន​។​

 

​ប្រើ​សារធាតុ​ធម្មជាតិ​ណា​ដែល​ធ្វើអោយ​ស​

​ ស្ត្រី​ម្នាក់​អាច​ប្រើ​សារធាតុ​ធ្វើអោយ​ស្បែក​ឃ្លៀក​របស់​ពួកគេ​ស​បាន​។ មាន​បន្លែ និង​ផ្លែឈើ​ជាច្រើន​ដែល​អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​មាន​គ្រប់​គ្នា​ក្នុង​ ចង្ក្រាន​បាយ​។ អាហារ​ទាំងអស់​នេះ​មាន​នាទី​ជា​សារធាតុ​សម្លាប់​បាក់តេរី​, អាស៊ី​ត និង​សារធាតុ​សម្លាប់​មេរោគ​ទៀតផង​។ ដូច្នេះ​វា​អាច​ជា​ជួយ​ធ្វើអោយ​ស្បែក​វិល​មក​សភា​ពស​ឡើងវិញ​ដោយ​ធម្មជាតិ​ បាន​។​

    ក្រូចឆ្មា​គឺជា​សារធាតុ​មួយ​ដែល​យើង​និយាយ​នោះ​ហើយ ព្រោះ​វា​អាច​ដុស​សម្អាត​នៅលើ​ស្បែក​បាន​យ៉ាង​ល្អ​។​
    ចំណិត​ត្រសក់​ស្តើងៗ​ក៏​ល្បី​ថា​មាន​ឥទ្ធិពល​ប្រឆាំងនឹង​ឡើង​ជា​ពណ៌​ខ្មៅ​ នៅលើ​ស្បែក​ផងដែរ​។ ទឹក​ដែល​ចេញពី​ចំណិត​ត្រសក់​ដែល​ស្តើងៗ​នេះ​នឹង​មាន​ប្រសិទ្ធភាព​យ៉ាង​ អស្ចារ្យ​នៅ​លើ​ស្បែក​ឃ្លៀក​របស់​អ្នក​ជាមិនខាន​។​
    ចូរ​ដាក់​ត្រសក់​ដែល​ចិត​រួច​នៅ​លើ​កន្លែង​ដែល​មាន​បញ្ហា ព្រមទាំង​យក​ចំណិត​ត្រសក់​ស្តើងៗ ឬ​ទឹក​របស់​វា​ដាក់​នៅ​កន្លែង​នោះ​ផង​ដែរ​ទៅ​។​


 

​សម្ភារៈ​សម្រាប់​លាប​ស្បែក ឬ​ក្រែម​ដុស​សម្អាតស្បែក​ដែល​មាន​នៅ​ផ្ទះ​ស្រាប់​

​ វា​មិន​ខុសគ្នា​នឹង​សម្ភារៈ​សម្រាប់​លាប​សម្អាត​ស្បែក​មុខ​ឡើង ហើយ​កាលណា​ដែល​វា​ត្រូវ​បាន​បង្កើត​សម្រាប់​សម្អាត​ស្បែក​មុខ​បែបនេះ វា​ក៏​មាន​ឥទ្ធិពល​ដូចគ្នា​ទៅលើ​ស្បែក​នៅ​កន្លែង​ផ្សេងៗ​ទៀត​ផង​ដែរ ជាពិសេស​ស្បែក​ឃ្លៀក​ដែល​ខ្មៅ​នេះ​តែម្តង​។​

    ល្បាយ​លាយ​គ្នា​ដោយ​ប្រើ​ទឹក​ត្រសក់​, ទឹក​ក្រូចឆ្មា និង​ល្មៀត​នឹង​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​ជាមិនខាន​។ វា​ត្រូវការ​ដាក់​នៅ​ជាប់​នឹង​ស្បែក​ឃ្លៀក​នោះ​យូរ​បន្តិច បន្ទាប់​មក​ចាំ​លាង​វា​ចេញ​។​
    ល្បាយ​លាយ​គ្នា​ដោយ​ប្រើ​ទឹក​ក្រូចឆ្មា​, ទឹកឃ្មុំ​, យ៉ា​អួរ​ក៏​នឹង​មាន​មាន​ប្រសិទ្ធភាព​អស្ចារ្យ​ដែរ​។ ខណៈពេល​ដែល​ទឹក​ក្រូចឆ្មា​គឺជា​សារធាតុ​ធ្វើអោយ​ស្បែក​ស​ពី​ធម្មជាតិ ការ​ច្របល់​ចូល​គ្នា​ជាមួយ​ទឹកឃ្មុំ ឬ​យ៉ា​អួនឹ​ង​ជួយ​កាត់បន្ថយ​និន្នាការ​ដែល​ធ្វើអោយ​ស្បែក​ស្ងួត​បាន​តាមរយៈ​ ការ​ទឹក​ក្រូចឆ្មា​។​


 

​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ Exfoliating

​សារធាតុ Exfoliate មាន​នាទី​យ៉ាង​សំខាន់​ក្នុងការ​៖

    កំចាត់​ចោល​កោសិកា​ងាប់ៗ​
    ធ្វើអោយ​ស្បែក​ស​ឡើងវិញ​


 

​ប្រើ​ទឹកដោះគោ​

​ទឹកដោះគោ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ខ្លាញ់ និង​វីតាមីន​សំខាន់ៗ​សម្រាប់​ជួយ​លាង​សម្អាត​យ៉ាង​មាន​ប្រសិទ្ធភាព​។​

    អ្នក​អាច​ធ្វើ​ល្បាយ​មួយ​ដែល​ផ្សំ​ពី​ទឹកដោះគោ​ត្រជាក់​ជាមួយនឹង​ម្ស៉ៅ​
    បន្ទាប់មក​យក​វា​ទៅ​ស្អំ​នៅ​កន្លែង​ដែល​មាន​បញ្ហា​រយៈពេល​យូរ​បន្តិច ហើយ​ចាំ​លាង​សម្អាតិវា​ចេញ​។​

Free Download

App Store Google play