សម្រេច​កាម​ដោយ​ខ្លួនឯង​ធ្វើអោយ​អត់​កូន​មែន​ទេ​?

ការសម្រេច​កាម​ដោយ​ខ្លួនឯង ឬ​រួម​ភេទ​ដោយ​ដៃ គឺជា​ឥរិយាបថ​ផ្លូវភេទ​មួយ​ដែល​ច្រើនតែ​ធ្វើឡើង​នៅ​ពេល​មនុស្ស​ម្នាក់​មិន​ អាច​បំពេញ​បំណង​ផ្លូវភេទ​របស់​ខ្លួនឯង​បាន​ជាមួយ​ដៃគូ​។ ដោយសារ​តែ​កង្វះ​នូវ​ព័ត៌មាន​អំពី​រឿងនេះ មាន​ជំនឿ​មិន​ត្រឹមត្រូវ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ការសម្រេច​កាម​ដោយ​ ខ្លួនឯង​នេះ​។ រឿង​មួយ​នោះ​គឺថា ការ​ដែល​មាន​ឥរិយាបថ​ផ្លូវភេទ​បែបនេះ​អាច​ធ្វើអោយ​បុគ្គល​នោះ​មិន​អាច​មាន​ កូន​បាន​។​

 

​បើសិនជា​ការសម្រេច​កា​ម​ដោយ​ខ្លួនឯង​គឺជា​ទម្លាប់​មួយ ហើយ​ច្រើន​តែ​ធ្វើ​វា​ជា​ញឹកញាប់ នោះ​វា​ពិតជា​ធ្វើអោយ​មិន​អាច​មាន​កូន​ជា​លក្ខណៈ​បណ្តោះអាសន្ន​បាន​។ ដើម្បី​អាច​បង្ក​កំណើត​បាន កោសិការ​មេ​ជីវិត​ឈ្មោល​មានការ​ទុំ ឬ​លូតលាស់​ជាមុនសិន ហើយ​ដើម្បី​អាច​ទុំ ឬ​លូតលាស់​បាន វា​ត្រូវការ​ពេលវេលា​រហូត​ដល់ ៧២​ម៉ោង​ឯណោះ​។ បើសិន​ជា​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ដោយសារ​តែ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​ពេក​ នោះ មានន័យ​ថា មេ​ជីវិត​ឈ្មោល​មិនទាន់​ទុំ​គ្រប់គ្រាន់​នឹង​ធ្វើ​ការបង្ក​កំណើត​ឡើយ​។​

 

​បើ​យើង​និយាយ​តាម​ន័យ​វេជ្ជសាស្ត្រ​វិញ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ដូច​ជា​មិន​មាន​ផល​រំខាន​អ្វី​សោះឡើយ​។ ទោះបីជា​វា​មិនមាន​ការប៉ះពាល់​ធ្វើអោយ​មាន​ជំងឺ​ក៏ដោយ ក៏​ទម្លាប់​បែបនេះ​អាច​ធ្វើអោយមាន​បញ្ហា​ដល់​ផ្លូវចិត្ត​បាន​ដែរ​។ នៅពេល​រឿងនេះ​ក្លាយ​ជា​ទម្លាប់​ហើយ នោះ​វា​នឹង​ក្លាយទៅជា​សកម្មភាព​មួយ​ដែល​អត់​មិនបាន និង​ប៉ះពាល់​ដល់​ការរីកចម្រើន​របស់​ខួរក្បាល​ទៀត​។ មានន័យ​ថា វា​នឹង​ធ្វើអោយ​មាន​ការរីកចម្រើន​នៃ​ការសប្បាយ​ក្នុង​ខួរក្បាល ដែល​ជាហេតុ​នាំ​អោយ​បុគ្គល​ម្នាក់​នោះ​ចេះតែធ្វើ​សកម្មភាព​ដដែលៗ (Obsessive Compulsive Behavior) ទៅវិញ​។​

 

​ការ​ដែល​សម្រេច​កាម​ដោយ​ខ្លួនឯង​ញឹកញាប់​ពេក​ក៏​បង្ហាញអោយឃើញថា បុគ្គល​នោះ​មិន​អាច​គ្រប់គ្រង​ចំណង​ផ្លូវភេទ​របស់​ខ្លួន​បាន មានន័យ​ថា ក្នុង​ចិត្ត​របស់​គេ​ពោរពេញ​ទៅដោយ​ភាព​ស្រើបស្រាល​តែម្តង​៕

Free Download

App Store Google play