• ការបញ្ចេញ​មេ​ជីវិត​ញី​៖​ពេល​ណា​អាច​នាំអោយ​មាន​ផ្ទៃពោះ​?

    រោគសញ្ញា​នៃ​ការផ្ទុះ​ប​ញ្​េ​ច​ញ​មេ​ជីវិត​ញី​ចំពោះ​ស្ត្រី​ជារឿយៗ​មាន​ភាព​មិន​ច្បាស់លាស់​នោះ​ទេ​។ ការ​យល់​ដឹង​ថា​នៅពេល​ដែល​អ្នក​នឹង​ផ្ទុះ​ចេញ​មេ​ជីវិត​ញី​ហៅថា​អូវុល និង​មាន​ការ​រួមភេទ​ជា​ទៀងទាត់ អាច​បង្កើន​ឪ​កាស​ក្នុងការ​មានកូន​។​

  • សុក​ពាំង​មាត់ស្បួន​

    សុក​គឺជា​សិរីរៈ​ដែ​លមាន​នៅ​ក្នុងស្បូន ដែល​ភ្ជាប់​ជាមួយនឹង​ទារក​ដែល​មិន​ទាន់​កើត អោយ​ទទួលយក​សារធាតុ​​ចិញ្ចឹម (​អាហារ​) និង អុកស៊ីសែន ក៏ដូចជា​ការបញ្ចេញចោល​នូវ​កាកសំណល់​ផងដែរ​។ វា​ត្រូវ​បាន   ភ្ជាប់​ទៅនឹង​​ជញ្ជាំង​របស់​ស្បូន​ដោយសារ ស​សៃឈាម​ជាច្រើន ។​

  • តើ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាច​ប៉ះពាល់​ដល់​អ្នក​ដែល​ទើប​នឹង​មាន​ផ្ទៃពោះ​ដែរឬទេ​?

    ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អំឡុងពេល​ទើប​មាន​ផ្ទៃពោះ​មិន​ត្រូវបាន​ គេ​គិត​ថា​បង្កើន​ហានិភ័យ​នៃ​ភាពមិនប្រក្រតី​នៃ​ទារក​នោះទេ​។​
    ​ការស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ​២០០៨​បាន​បង្ហាញ​ពី​ការផ្សារភ្ជាប់​ក្នា​ រវាង​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អំឡុងពេល​នៃ​ការចាប់ផ្តើម​មាន​ ផ្ទៃពោះ និង​ការកើនឡើង​ហានិភ័យ​នៃ​ការថយចុះ​ទម្ងន់​របស់​ទារក ឬ​ការ​កើត​កូន​មិន​គ្រប់​ខែ​។

  • ហេតុ​អ្វី​ថ្នាំ​គ្រាប់​ហ្វូ​លីក​អាស៊ីត​សំខាន់ ក្នុងពេល​មាន​ផ្ទៃពោះ ?

      ថ្នាំ​គ្រាប់​ហ្វូ​លីក​អាស៊ីត គឺជា​ប្រភេទ​វីតាមីន B មួយ​ប្រភេទ​។ វា​មាន​តួនាទី​យ៉ាង​សំខាន់ នៅក្នុង​ដំណើរ ការ នៃ​ការរីកលូតលាស់ របស់​ខួរក្បាល និង ខួរ​ឆ្នឹង​ខ្នង​របស់​ទារក នៅក្នុង​អំឡុងពេល​នៃ​ការ​មានគភ៌ ។ ប្រសិនបើ​អ្នក កំពុង​មាន​គម្រោង​ចង់​បាន​កូន នោះ​វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការណែនាំ​អ្នក អោយ​ចាប់ផ្តើម លេបថ្នាំ​គ្រាប់​ហ្វូ​លីក​អាស៊ីត នៅពេល​ដែល​អ្នក​កំពុង​ព្យាយាម​ពរ​ពោះ ។ វា​អាច​ជួយ​រៀបចំ​រាងកាយ​អ្នក ក្នុង​ការទទួលបាន​នូវ ការ​មានគភ៌​មួយ​ដែល​មាន​សុខភាព​ល្អ និង ជួយ​ការពារ​បាន​នូវ​បញ្ហា​ជាច្រើន នៃ​ការ មានគភ៌​មិន​គ្រប់​លក្ខណៈ និង បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​ដទៃទៀត ។​

  • ស្បូន​ស្រុត​:​អ្វី​ដែល​អ្នក​គួរ​ដឹង​?

    អាការៈ​នៃ​ការស្រុត​ស្បូន កើតមាន​បាន នៅពេលដែល សាច់ដុំ​បាត​ឆ្អឹង​អាង​ត្រគាក និង ស​សៃ​ចំណង ត្រូវបាន​ទាញយា និង ចុះខ្សោយ ដែល​វា​បាន​ផ្តល់អោយ​អ្នក​នូវ ការ​ទ្រ​ស្បូន​មិនបាន​ត្រឹមត្រូវ​ល្អ ។ បញ្ហា​នេះ គឺ​បាន​ធ្វើអោយ​ស្បូន​ធ្លាក់ចុះ ឬ លៀន​ចេញពី​ក្នុង​ទ្វារមាស​។​

  • ឈឺ និង​តឹង​សុដន់​:​គួរ​ធ្វើ​ដូចម្តេច​?

    ឈឺ និង​តឹង​សុដន់​:​គួរ​ធ្វើ​ដូចម្តេច​?

     

    ​ការ​តឹង​សុដន់​គឺជា​រោគសញ្ញា​កើតមាន​ជា​ញឹកញាប់​មួយ​នៃ​សម្ពាធ​ក្នុង​ពេល​ត្រៀម​មក​រដូវ​។ ការឈឺ​សុដន់​ច្រើន​តែ​មាន​ជាប់ទាក់ទង​នឹង​សញ្ញា​ផ្សេងៗ​ទៀត​ដូចជា ច្រាល​ជាតិ​ទឹក​ក្នុង​ខ្លួន ហើម​ពោះ និង​មាន​អ័រម៉ូន Oestrogen ច្រើនពេក​។ ការ​តឹង​សុដន់​ក្នុងពេល​មាន​ផ្ទៃពោះ​ពីរ​បី​ខែ​ដំបូង​គឺជា​រឿង​ច្រើន​តែ​ជួប​ប្រទះ​។

  • តេស្ត​សាមញ្ញ​អាច​ទាយ​ការ​មាន​ផ្ទៃពោះ​

    ​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​វាស់​កម្រិត​អរ​ម៉ូ​ន​ប្រូសេស្តេ​រ៉ូន​ចំពោះ​ស្ត្រី​ដែល​មាន​ការឈឺចាប់ ឬ​ហូរ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ​ដំបូង​អាចជួយ​កំណត់​ថា​តើ​ការ​មាន​ផ្ទៃពោះ​ គឺ​ត្រឹមត្រូវ​ឬ​យ៉ាងណា​។​

  • វដ្ត​រដូវៈ អ្វី​ជា​ភាព​ធម្មតា និង​អ្វី​ជា​ភាពមិនធម្មតា​?

    តើ​អ្នកដឹង​ទេ​ថា​នៅពេល​ដែល​ណា​ដែល​ការ​មក​រដូវ​ចុងក្រោយ​របស់​អ្នក​បាន​ចាប់ផ្តើម ឬ​តើ​វា​មាន​រយៈពេល​យូរ​ប៉ុណ្ណា​? ប្រសិនបើ​មិន​ដូច្នោះ​ទេ​, វា​អាច​ជា​ពេល​មួយ​ក្នុង​ការយកចិត្តទុកដាក់​ហើយ​។ ការស្វែងយល់​ពី​វដ្ត​រដូវ​របស់​អ្នក​អាច​ជួយ​អ្នក​អោយ​យល់​នូវ​អ្វី​ដែល​ជា​ភាព​ធម្មតា​របស់​អ្នក​, ពេល​ដែល​មេ​ជីវិត​ញី​ត្រូវ​បាន​បញ្ចេញ និង​កំណត់​ពី​ការប្រែប្រួល​សំខាន់ៗ ដូចជា​ការអាក់ខាន​ក្នុង​ការ​មក​រដូវ ឬ​ការហូរ​ឈាមរដូវ​ដែល​មិន​បាន​នឹក​ទុក​មុន​។ ជាធម្មតា​, ភាពមិនធម្មតា​នៃ​វដ្ត​រដូវ​គឺ​មិន​ធ្ងន់ធ្ងរ​នោះទេ​, ជួន​កាល​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​។​


  • មូលហេតុ​នាំអោយ​មាន​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​

    ជំងឺ​គីស​ប្រភេទ​នេះ​គឺជា​ប្រភេទ​ថង់​ពងទឹក ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ពងបែក​នៅ​នឹង​ស្បែក​ដែរ ហើយ​ច្រើន​កើតមាន​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​។ ទម្រង់​គីស​ដែល​កើតមាន​ក្នុង​ក្រពេញ​អូវ៉ែ​នោះ​មាន​រាង​ដូច​ជា​ផ្លែ​អាល់​ម៉ុន​។ គីស​ក្នុង​ក្រពេញ​អូវ៉ែ​ភាគច្រើន​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​វា​នឹង​ជា​បាត់​ទៅ​វិញ​ដោយ​មិន​បាន​ព្យាបាល​ក៏មាន​ដែរ​។​

Free Download

App Store Google play