• តើ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាច​ប៉ះពាល់​ដល់​អ្នក​ដែល​ទើប​នឹង​មាន​ផ្ទៃពោះ​ដែរឬទេ​?

    ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អំឡុងពេល​ទើប​មាន​ផ្ទៃពោះ​មិន​ត្រូវបាន​ គេ​គិត​ថា​បង្កើន​ហានិភ័យ​នៃ​ភាពមិនប្រក្រតី​នៃ​ទារក​នោះទេ​។​
    ​ការស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ​២០០៨​បាន​បង្ហាញ​ពី​ការផ្សារភ្ជាប់​ក្នា​ រវាង​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អំឡុងពេល​នៃ​ការចាប់ផ្តើម​មាន​ ផ្ទៃពោះ និង​ការកើនឡើង​ហានិភ័យ​នៃ​ការថយចុះ​ទម្ងន់​របស់​ទារក ឬ​ការ​កើត​កូន​មិន​គ្រប់​ខែ​។

  • ហេតុ​អ្វី​ថ្នាំ​គ្រាប់​ហ្វូ​លីក​អាស៊ីត​សំខាន់ ក្នុងពេល​មាន​ផ្ទៃពោះ ?

      ថ្នាំ​គ្រាប់​ហ្វូ​លីក​អាស៊ីត គឺជា​ប្រភេទ​វីតាមីន B មួយ​ប្រភេទ​។ វា​មាន​តួនាទី​យ៉ាង​សំខាន់ នៅក្នុង​ដំណើរ ការ នៃ​ការរីកលូតលាស់ របស់​ខួរក្បាល និង ខួរ​ឆ្នឹង​ខ្នង​របស់​ទារក នៅក្នុង​អំឡុងពេល​នៃ​ការ​មានគភ៌ ។ ប្រសិនបើ​អ្នក កំពុង​មាន​គម្រោង​ចង់​បាន​កូន នោះ​វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការណែនាំ​អ្នក អោយ​ចាប់ផ្តើម លេបថ្នាំ​គ្រាប់​ហ្វូ​លីក​អាស៊ីត នៅពេល​ដែល​អ្នក​កំពុង​ព្យាយាម​ពរ​ពោះ ។ វា​អាច​ជួយ​រៀបចំ​រាងកាយ​អ្នក ក្នុង​ការទទួលបាន​នូវ ការ​មានគភ៌​មួយ​ដែល​មាន​សុខភាព​ល្អ និង ជួយ​ការពារ​បាន​នូវ​បញ្ហា​ជាច្រើន នៃ​ការ មានគភ៌​មិន​គ្រប់​លក្ខណៈ និង បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​ដទៃទៀត ។​

  • តេស្ត​សាមញ្ញ​អាច​ទាយ​ការ​មាន​ផ្ទៃពោះ​

    ​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​វាស់​កម្រិត​អរ​ម៉ូ​ន​ប្រូសេស្តេ​រ៉ូន​ចំពោះ​ស្ត្រី​ដែល​មាន​ការឈឺចាប់ ឬ​ហូរ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ​ដំបូង​អាចជួយ​កំណត់​ថា​តើ​ការ​មាន​ផ្ទៃពោះ​ គឺ​ត្រឹមត្រូវ​ឬ​យ៉ាងណា​។​

  • ហេតុអ្វី​បានជា​ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន​?

      ការ​រលូត​កូន គឺជា​ការបាត់បង់​នូវ​គភ៌ មុន​រយៈពេល ២០​សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ​។ អំប្រ៊ីយ៉ូ ឬ គ​ភ៌ គឺ មិន​អាច​រស់នៅ​ដោយ​ខ្លួន​វា​បាន នៅ​ខាងក្រៅ​ស្បូន ក្នុង​រយៈពេល​ដំបូង​នៃ​ការ​ពរ​ពោះ​នេះ​ទេ​។ ពាក្យ បច្ចេកទេស​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ សម្រាប់​ពាក្យ​ថារ​លូត​កូន នេះ​គឺ​ការ​រលូត​កូន ដែល​កើតមាន​ដោយ ឯកឯង​។​

  • ស្ត្រី​ណាខ្លះ ប្រឈម​នឹង​ការ​មានគភ៌​ក្រៅ​ស្បូន​?

    តើ​អ្វី​ជា​គភ៌​ក្រៅ​ស្បូន ?
        ការ​មាន​ផ្ទៃពោះ​ធម្មតា គឺ​ទារក​មាន​ការវិវត្តន៍​លូតលាស់​នៅក្នុង​ស្បូន​របស់​ស្ត្រី តែ​កូនក្រៅស្បូន គឺ​បានន័យថា ស៊ុត​បង្ក​កំណើត​បាន​ធ្វើ​ការរីក​ធំធាត់ នៅ​ខុស​ទីតាំង ក្នុង​ខ្លួន​ស្ត្រី​។ ភាគច្រើន​នៃ​កូន​ក្រៅ ស្បូន គឺ​ស៊ុត​បង្ក​កំណើត​បាន​ភ្ជាប់​ខ្លួន​វា នៅក្នុង​ដៃ​ស្បូន​។ កូនក្រៅស្បូន គឺជា​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ ធ្ង​រមួយ​។ វា អាច​ធ្វើអោយ​មាន​ការហូ​រ​ឈាម​ផ្នែក​ខាងក្នុង​, មាន​ការបង្ក​រោគ និង អាច​អោយ​ស្ត្រី​ស្លាប់ បាន​។​

  • ថ្នាំ​ប៉ា​រ៉ា​សេ​តាមុ​លមាន​សុវត្ថិភាព​សម្រា​ប់​ស្ត្រី​មាន​ផ្ទៃពោះ​ឬទេ​?

        អ្នកជំនាញ​បាន​និយាយថា ការប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល និង ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់​ផ្សេងៗ ទៀត ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ គឺ​អាច​មាន​ផ្តល់​នូវ​ភាពគ្រោះថ្នាក់​ចំពោះ​ទារក​ដែល​មាន​ភេទ ប្រុស ពីព្រោះ​វា​អាច​មាន​ការ​ប្រឈម​ទៅនឹង ពងស្វាស​ដែល​កំពុង​មាន​ការលូតលាស់​។​

  • ការ​ហូរ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ​

    ការ​ហូរ​ឈាម​តាម​ទ្វារមាស​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាចជា​រឿង​មួយ​ដែល​គួរអោយខ្លាច​។ ទោះជា​យ៉ាងណា​ក៏ដោយ​, វា​ជា​រឿង​ទូទៅ ហើយ​វា​មិន​តែងតែ​ជា​សញ្ញា​នៃ​បញ្ហា​នោះ​ទេ​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ការ​ហូរឈាម​តាម​ទ្វារមាស​អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​អំឡុង​ពេល​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គឺ​បន្ត​ការ​សម្រាលកូន​ដែលមាន​សុខភាព​ល្អ​។​

  • អត្ថប្រយោជន៍​ទាំង ៧​យ៉ាង​ចំពោះ​ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ​

      អ្វី​ដែល​បាន​ផ្តល់​ផល​ល្អ​ចំពោះ​ទារក វា​ក៏​បាន​ផ្តល់​នូវ​ផល​ល្អ​ដល់​ម្តាយ​ផងដែរ​។ នៅពេលដែល ម្តាយ​រាល់​រូប​បាន ធ្វើតាម​ច្បាប់ធម្មជាតិ និង ធ្វើការ​បំបៅកូនៗ ដោយ​ទឹកដោះ នោះ​រាងកាយ របស់​ពួកគេ ក៏​ត្រូវបាន​ទទួល​នូវ​អត្ថប្រយោជន៍​រួមជាមួយ នឹង​កូនៗ ផងដែរ ។​

  • ការឆ្លុះ​អេកូ ក្នុងពេល​មាន​ផ្ទៃពោះ​

    តើ​អ្វី​ជា​ការឆ្លុះ​អេកូ ?

         ការឆ្លុះ​អេកូ  ត្រូវបាន​ធ្វើឡើង​តាមរយៈ ការប្រើ​ម៉ាស៊ីន​ផ្នែក​វេជ្ជសាស្ត្រ​ម្យ៉ាង ដែល​អាច​បង្កើត​នូវ​រូបភាព នៅ​ខាងក្នុង នៃ​រាងកាយ​របស់​អ្នក​។ វា​អាច​បង្ហាញ​ថា កូន​របស់​អ្នក​មាន​រូបរាង​ដូចម្តេចខ្លះ នៅពេលដែល ពួកគេ កំពុងស្ថិត​នៅ​ក្នុង​ផ្ទៃ​នៅឡើយ ។​

  • កាហ្វេ​អ៊ី​ន​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​លទ្ធភាព​មាន​កូន​របស់​ស្ត្រី​

     តាម​ការសិក្សា​ស្រាវជ្រាវ​ពីមុន​មក​បាន​អះអាង​ថា ជាតិ​កាហ្វេ​អ៊ី​ន​អាច​បណ្តាល​អោយ​អ្នក មាន​ភាព​ធ្លាក់​ទឹកចិត្ត ថប់​បារម្ភ​, ចង់​ក្អួត និង មាន​ចង្វាក់បេះដូង​ដើរ​ញាប់​។ ហើយ​នា​ពេលបច្ចុប្បន្ន​នេះ តាម​ការសិក្សា​ស្រាវជ្រាវ​ចុង ក្រោយ​បង្ហាញថា ការប្រើប្រាស់​សារជាតិ​កាហ្វេ​អ៊ី​ន​អាច ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន​របស់​ស្ត្រី ។​

  • មូលហេតុ​ទូទៅ ដែល​ធ្វើអោយ​ស្ត្រី មិន​អាច​មានគភ៌​បាន​

      ប្រសិនបើ​អ្នក​កំពុង​តែ​ព្យាយាម ក្នុង​ការ​មាន​ផ្ទៃពោះ ហើយ​នៅតែ​មិនទាន់​បាន​ជោគជ័យ នោះ អ្នក​អាច​ព្រួយបារម្ភ​ថា ហេតុអ្វី​បានជា​ដូច្នេះ​។  នេះ​គឺជា​សំណួរ ដ៏​ល្អ​បំផុត ក្នុង​ការស្វែងរក​នូវ​ការណែនាំ​ពី គ្រូពេទ្យ​របស់​អ្នក ប៉ុន្តែ​មូលហេតុ​ដែល​តែងតែ​កើតមាន ជាទូទៅ​មួយ​ចំនួន ដែល​ធ្វើអោយ​ស្ត្រី​មិន​អាច​មានគភ៌​បាន​នោះ​គឺ  ជា​បញ្ហា ដែល​អាច​លើកឡើង​មក និង ដោះស្រាយបាន ដោយ​ការទទួលយក​ជំនួយ​ពី គ្រូពេទ្យ ឬ មន្ទីរ​ព្យាបាល​ជំនាញ​ផ្នែក​ព្យាបាល សមត្ថភាព ក្នុង​ការបង្ក​កំណើត  ។

  • វិធី​ជួយ​សម្រាល​អា​ការៈហើម កជើង និង ប្រអប់ជើង ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​

    បញ្ហា​មួយ​ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍ តែ​វា​តែង​កើតមាន​ជាទូទៅ នូវ​ផល​រំខាន​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ ការ​ហើមប៉ោង កជើង និង ប្រអប់ជើង​។ កម្រិត​សារធាតុ​រាវ របស់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​មាន​ការកើនឡើង​រហូតដល់ ៥០​ភាគរយ ដែល​វា​ជា​ផ្នែក​មួយ ក្នុង​ការជួយ​បន្ទន់​ដល់ ស្បែក និង សន្លាក់​តាម​ដែល​ពួក​វា​បាន​លាតសន្ធឹង ហើយ​២៥​ភាគរយ​ទៀត នៃ​ការឡើង​ទំងន់​នៅក្នុង​រយៈពេល​មានគភ៌​នេះ គឺជា​សារធាតុ​រាវ​បន្ថែម​។

     

  • ការ​សម្រាលកូន​ដោយ​ការវះកាត់​:​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​

    វិធី​សម្រាលកូន​ដោយ​ការវះកាត់​ត្រូវបាន​គ្រូពេទ្យ​ធ្វើឡើង​ដោយ​ការវះកាត់​នៅ​នឹង​ក្បាលពោះ​ឆ្ពោះទៅ​កាន់​ស្បូន​ដើម្បី​សម្រាលកូន​ចេញរួច​។
    •    ការវះកាត់​សម្រាលកូន​មួយចំនួន​ត្រូវបាន​គេ​ធ្វើឡើង​ដោយ​មាន​គម្រោង​ទុកជាមុន និង​ខ្លះទៀត​ជា​លក្ខណៈ​បន្ទាន់​។

  • ជំងឺ​សុក​មិន​ធ្លាក់​៖ អ្វីដែល​ស្ត្រី​ត្រូវ​ដឹង​

    ​អាកា​រៈសុក​មិន​ព្រម​ធ្លាក់​គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​កើតឡើង​ដោយសារ​តែ​សរសៃឈាម និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ទងសុក​ដុះ​ចាក់​ទៅ​នឹង​ជញ្ជាំង​ស្បូន​ជ្រៅ​ពេក​។​

  • ការ​ជ្រុះ​សក់​បន្ទាប់​ពី​សម្រាលកូន​រួច​

          ប្រហែលជា​មាន​ស្ត្រី​ទាំងអស់ ប្រមាណ​ជា ៤០ ទៅ ៥០​ភាគរយ ត្រូវបាន​រងគ្រោះ​ដោយសារ ការ​ជ្រុះ​សក់​ក្នុង បរិមាណ​មួយ​ដ៏​ច្រើន នៅក្នុង​ចន្លោះ​ពេល ៤ ឬ ៥​ខែ​បន្ទាប់​ពី ពួកគេ​បាន​សម្រាលកូន​រួច ។ វា​ត្រូវ​បាន​គេ​ហៅថា  telogen effluvium ហើយ​វា​ក៏ មិនមែនជា ភាពមិនប្រក្រតី  និង មិន​កើត​ឡើង​ក្នុង​រយៈពេល​យូរ នោះដែរ​។

  • ការផលិត​ទឹកដោះ​មាន​ទំនាក់ទំនង​យ៉ាងណា​ជាមួយ​អ័រម៉ូន​?

    នៅ​កំឡុង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​ប្រូឡាក់ទី​ន prolactin ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការផលិត​​ទឹកដោះ​មិន​មាន​សកម្មភាព​ព្រោះ​ដោយសារ​តែ​ការកើនឡើង​នៃ​កំរិត​អ័រម៉ូន oestrogen និង​ progesterone​។

  • បញ្ចប់​ការ​មាន​ផ្ទៃពោះ

    ​ការ​ពន្លូតកូន​មានន័យថា​គឺជា​ការបញ្ឈប់​ការ​មាន​ផ្ទៃពោះ​មុន​ពេល​កំណត់​។

  • ឈឺពោះ​សម្រាលកូន​:​ ពេល​ណា​គួរ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ ? ​

    គភ៌​របស់​អ្នក​គ្រប់​ខែ​ម​ហើយ​។​អ្នក​រង់​ចាំតែ​ថ្ងៃ​សម្រាល​ប៉ុណ្ណោះ​។​ ប៉ុន្តែ​តើ​អ្នក​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​ការ​ឈឺពោះ​ពេល​ណាមួយ​ដែល​បង្ហាញ ​ថា​អ្នក​គួរតែ​ទៅ​ពេទ្យ​។

Free Download

App Store Google play