យប់​នេះ​អញ​ទៅផ្ទះ​ឯង​

​យុវជន​ម្នាក់​ផ្ញើ​សារ​SMS​ឲ្យ​នារី​ដែល​ខ្លួន​ចាប់អារម្មណ៍​ដោយ​សរសេរថា​"​អូន​សំឡាញ់​!​ពេល​អូន​អាន​សារ​នេះ​គឺ​អូន​ជំពាក់​បងការ​ណាត់ជួប​មួយ​, បើ​អូន​លុប​សារ​នេះ​គឺ​អូន​ជំពាក់​បង​សេ្ន​ហាមួយ​។​តែបើ​រក្សា​សារ​នេះ​ទុក គឺ​ជំពាក់​បង​ស្នាម​ថើប​មួយ​។ បើ​អូន​ឆ្លើយតប​វិញ គឺ​អូន​ជំពាក់​បង​សព្វ​យ៉ាង​។ តែបើ​អូន​មិន​ឆ្លើយតប​ទេ បានសេចក្តីថា​អូន​ស្រឡាញ់​បង​!"​។ ។​
​មួយ​សន្ទុះ​ក្រោយ​ស្រាប់តែ​យុវជន​នោះ​ទទួល​បាន​សារ​ឆ្លើយតប​តែ​ផ្ញើ​តាម​ទូរស័ព្ទ​ផ្សេង ។​សារ​សរសេរថា​"​អញ​ជា​មិត្ត​ប្រុស​របស់​នាង​, ឯង​ឃើញ​សារ​របស់​យើង​ហើយ​យប់​នេះ​ត្រូវតែ​ជួប​យើង​។ បើ​ឯង​លុប​សារ​នេះ ឯង​ទទួល​១០​ដៃ​។​តែបើ​រក្សា​សារ​នេះ​ទុក​ឯង​ត្រូវ​ទទួល​២០​ជើង​។​បើ​ឯង​ឆ្លើយតប​វិញ​ឯង​ជំពាក់​យើង​សព្វបែបយ៉ាង​រាប់​ទាំង​ព្រនង់​ផង​។ តែ​បើ​ឯង​មិន​ឆ្លើយតប​ទេ យប់​នេះ​អញ​ទៅផ្ទះ​ឯង​ទូទាត់​បញ្ជី​ឲ្យដាច់​ស្រេច !"​។​
​យុវជន​នោះ​៖​ពុ​ទ្ធោ​!!!

Free Download

App Store Google play