ឆា​ផ្សិត​

​មាន​កវីនិពន្ឋដ៏​ល្បី​ម្នាក់​បាន​ធ្វើដំណើរ​ទៅ​លេង​នៅ​ស្រុក​បារាំង​គាត់​បាន​ចូល​ទៅ​ញ៉ាំ​បាយ​ថ្ងៃត្រង់​នៅក្នុង​ភោជនីយដ្ឋាន​មួយ​នៅពេល​នោះ​គាត់​នឹក​ចង់​ញ៉ាំ​ឆា​ផ្សិត​ប៉ុន្តែ​គាត់​មិន​ចេះ​ភាសា​បារាំង​ដូច្នេះ​គាត់​ក៏​យក​ក្រដាស​មួយ​សន្លឹក​គូររូប​ផ្សិត​រួច​ហុច​ទៅ​អោយ​អ្នក​បំរើ​។​អ្នកបំរើ​នោះ​មើល​រួច​ងក់ក្បាល​ហើយ​រត់​ចេញ​បាត់ទៅ​។​អ្នក​កវីនិពន្ឋ​នោះ​សើច​រួច​គិតក្នុងចិត្ត​ថា​
​កវីៈ "​យី​! ថ្វី​ត្បិត​តែ​ការ​គូររូប​របស់​អញ​មិនល្អ ដូច​ការនិពន្ឋ​របស់​អញ តែ​វា​អាច​ប្រើ​ការ​បាន​ដែរ​តើ​!"​។​
​មួយ​សន្ទះ​ក្រោយមក ស្រាប់តែ​គេ​ឃើញ អ្នកបំរើ​នោះ រត់​ត្រហេបត្រហប​មកវិញ រួច​ហុ​ចឆ័ត្រ​ទៅ​អោយ​គាត់ ។​
​កវីៈ អុ​ញ​.........!

Free Download

App Store Google play