សម្រេច​តាម​អ្នកណា​?

​ប្តី​ប្រពន្ឋ​មានកូន​២​នាក់​។​ដោយសារ​ប្រពន្ឋ​ខឹង​ប្តី​ទ្រាំលែងបាន​ព្រោះ​ប្តី​មិន​ដែល​ជួយ​គិតគូរ​រកស៊ី​អ្វី​គិតតែ​ពី​ដេក​។​ថ្ងៃមួយ​ប្រពន្ឋ​ក៏​ដាច់ចិត្ត​បបួល​ប្តី​ទៅ​តុលាការ​ដើម្បី​លែងលះគ្នា​
​តុលាការ​៖​តើ​អ្នក​ទាំង​ពីរ​ពិត​ជា​ចង់​លែងលះ​គ្នា​មែន​?
​ប្រពន្ឋ​៖​ពិត​ណាស់​ខ្ញុំ​មិន​ផ្លាស់ប្តូរ​ចិត្ត​ជា​ដាច់ខាត​ព្រោះ​ខ្ញុំ​ទ្រាំ​យូរ​ណាស់​ហើយ គាត់​មិន​ដែល​ជួយ​គិតគូរ​រកស៊ី​អ្វី​ទេ​...!
​ប្តី​៖​ខ្ញុំ​ក៏​ដូច្នេះ​ដែរ​!​ប្រពន្ឋ​ខ្ញុំ​ពូកែរ​អ៊ូ​និង​រក​រឿង​ខ្ញុំ​រាល់ថ្ងៃ​។​ខ្ញុំ​ទ្រាំលែងបាន​ដូចគ្នា​
​តុលាការ​៖​ប្រសិនបើ​មិន​អាច​សំរបសំរួល​គ្នា​បាន​ដូច្នេះ​តុលាការ​សំរេច​អោយ​អ្នក​ទាំង​ពីរ​លែងលះគ្នា​ចាប់ពី​ពេលនេះ​តទៅ​..!
​ប្តី​វិញក៏​និយាយ​ដោយ​ចិត្តសឿង​
​ប្តី​៖​ចំណែក​ទ្រព្យសម្បត្តិ​ខ្ញុំ​មិន​យក​អ្វី​ទាំងអស់​រួម​ទាំង​ផ្ទះ​ដីធ្លី​របស់​របរ​ផ្សេងៗ​។​ប៉ុន្តែ​កូន​(​និយាយ​បណ្តើ​រងាក​ទៅ​រក​កូន​ទាំង​២​បណ្តើរ​)​ឯង​សំរេចចិត្ត​តាម​អ្នក​ណា​?​ចំណែក​ប៉ា​នឹង​សំរេច​ចិត្ត​តាម​ម៉ា​ក់កូន​ឯង​ហើយ​...!
​ប្រពន្ធ​៖.....?????????
​ប្រពន្ឋ​សើច​ហួសចិត្ត បាត់​ខឹង​ប្តី ក៏​បបួលគ្នា​ទៅផ្ទះ​វិញ ៕

Free Download

App Store Google play