ក្រុមហ៊ុន​ក្ស័យធន​

​នៅ​សហរដ្ឋ​អាមេរិក​មាន​លោកយាយ​ម្នាក់​ដោយ​នឿយណាយ​នឹង​ជីវិត​ចាស់ គាត់​ក៏​គិត​ចង់​ស្លាប់​ឆាប់​។ តែ​មិន​ដឹងស្លាប់​យ៉ាងណា​ឲ្យ​ស្រួល​គាត់​ក៏​ទៅ​សួរ​យោបល់​នឹង​ក្រុមហ៊ុន​ប្រឹក្សា​ការស្លាប់​។​
​យាយ​៖​ក្មួយ​!​ធ្វើ​យ៉ាងណា​ដើម្បី​ស្លាប់​ស្រួល​?
​ប្រឹក្សា​៖ បាទ​យាយ​! មាន​វិធីសាស្ត្រ​ច្រើនយ៉ាង​ណាស់ ដូចជា លេបថ្នាំ ចាក់​ថ្នាំ លោតទឹក អា​លករ បាញ់ ផឹកថ្នាំ​......​។​ល​។​
​យាយ​៖​មើល៍​យក​អា​មួយ​ណា​ស្លាប់​មិន​មាន​ការឈឺចាប់​?
​ប្រឹក្សា​៖​មាន​តែ​បាញ់​សំលាប់​ខ្លួន​ទេ​ងាយស្រួល​នឹង​ឆាប់​!
​យាយ​៖​អូ​ហ៍​!​ត្រូវធ្វើ​បែបណា​ដែរ​?
​ប្រឹក្សា​៖​វិធី​នេះ​ធ្លាប់​ទទួលជោគជ័យ​១០០%​គឺ​គ្រាន់តែ​លោកយាយ​ចាប់​វា​ស់​មួយ​ទះដៃ​ខាងឆ្វេង​គឺ​បន្ទាប់ពី​ចុង​ដោះ​មក​ក្រោម​រួច​កេះកៃ​គឺ​ចប់សព្វគ្រប់​។​
​បន្ទាប់ពី​បាន​ស្តាប់​ការណែនាំ​រួច​លោកយាយ​ក៏​រួសរាន់​ត្រលប់​មក​ផ្ទះ​វិញ​ដើម្បី​អនុវត្ត​ន៏​!​។​ផូង​...! អូយ​....! ជួយ​ផងៗ​ឈឺ​ណាស់ !!!(​យាយ​បាញ់​សំលាប់​ខ្លួន​)​។ ក្រោយ​ពី​សំរាក​ព្យាបាល​មួយរ​យៈមក លោកយាយ​ឈឺ​ចិត្តនឹង​ក្រុមហ៊ុន​ប្រឹក្សា​ខ្លាំង​ណាស់​ដោយ​គាត់​មិន​ស្លាប់​បែរជា​ត្រូវ​បាក់​ភ្លៅ​ទៅវិញ​!​។​គាត់​ក៏​មក​រករឿង​អ្នកផ្តល់​ប្រឹក្សា​។​
​ប្រឹក្សា​៖​លោកយាយ​មាន​អនុវត្ត​តាម​ខ្ញុំ​ប្រាប់​ដែរ​ឬទេ​?
​យាយ​៖ ក្រែង​ក្មួយ​ប្រាប់​យាយ​ថា ដាក់​មួយ​ទះដៃ​ពី​ចុង​ដោះ​ខាងឆ្វេង​មក​ក្រោម​មិន​អីចឹង (​យាយ​ធ្វើ​ឲ្យមើល​)!
​ប្រឹក្សា​៖ អុញ​ក្ស័យធន​ហើយ​អញ​ម្តងនេះ​..! ភ្លេច​គិត​ថា ដោះ​យាយ យា​...!

Free Download

App Store Google play