កុំអាល​អរ​លោក​ប្តី​

​មាន​ស្ត្រី​ម្នាក់​ត្រូវ​ប្តី​បោះបង់​ចោល​ដោយ​សារប្តី​ទៅ​មាន​ប្រពន្ឋចុង​។​នាង​ឈឺចាប់​ណាស់​ដើរ​ទៅ​លើ​ស្ពាន​មួយ​ស្ងាត់​ដើម្បី​សំលាប់​ខ្លួន​នៅ​ពេល​នោះ​ស្រាប់តែ​នាង​បាន​ឃើញ​ដប​មួយ​អណ្តែត​មក​នាង​ក៏​រើស​ដប​នោះ​រួច​បើក​ឆ្នុក​ចេញមក​។​ស្រាប់តែ​មាន​អារក្ស​មួយ​ចេញ​មក​
​អារក្ស​៖"​អរគុណ​ដែល​នាង​បាន​ដោះលែង​ខ្ញុំ​ដើម្បី​តបស្នង​សងគុណ​នាង​វិញ​ខ្ញុំ​នឹង​អោយ​ក្តី​ប្រាថ្នា​ដល់​នាង​៣​ប៉ុន្តែ​រាល់​ក្តី​ប្រាថ្នា​នី​មួយៗ​ប្តី​របស់​នាង​ត្រូវ​ទទួលបាន​លើស​នាង​២​ដង​"
​ស្ត្រី​៖​ហេតុអ្វី​បានជា​អញ្ចឹង​?
​អារក្ស​៖​ព្រោះនេះ​ជា​ការរៀបចំ​របស់​ទេវតា​
​ស្ត្រី​៖​ខ្ញុំ​ចង់បាន​លុយ​១​លាន​ដុល្លារ​។​ស្រាប់តែ​លុយ​១​លាន​ដុល្លា​ស្ថិត​ក្នុង​ដៃ​របស់​នាង​ភ្លាម​តែ​នៅ​ខាង​ប្តី​របស់​នាង​ទទួលបាន​២​លាន​ដុល្លា​លើស​នាង​ទៅ​ទៀត​
​អារក្ស​៖​នាង​អាច​សុំ​ប្រា​ថា្ន​ទី​២​បន្តទៀត​
​ស្ត្រី​៖​ខ្ញុំ​សូម​របស់​ដែល​មាន​តំលៃ​លើសគេ​លើ​លោក​នេះ​។​ស្រាប់តែ​មាន​ពេជ្រ ១​គ្រាប់​យ៉ាង​ធំ នៅ​ចំពោះមុខ​នាង ហើយ​ប្តី​របស់​នាង​ក៏​បាន​ទទួល​ពេជ្រ​១​គ្រាប់​ធំ​លើស​នាង​ទៅ​ទៀត​។​នាង​ក៏​បន្ត​សុំ​នូវ​បំណងប្រាថ្នា​ទី​៣
​ស្ត្រី​៖ សុំ​អោយ​ខ្ញុំ​ភ័យ​លួស​ព្រលឹង​ប៊ិះ​នឹង​ស្លាប់ ។ ...........​ហាស់​ហា​!!!

Free Download

App Store Google play