មនុស្ស​អស្ចារ្យ​

​នៅក្នុង​តំបន់​ជនបទ​ស្រុក​ស្រែចំការ​មួយ​កន្លែង​មាន​បុរស​ម្នាក់​គំ​រិះ​ខ្លាំងណាស់ គាត់​បាន​ប្រើ​ប្អូនប្រុស​របស់​គាត់​អោយ​ទៅ​ទិញ​ស្រា ដោយ​មិន​បាន​អោយ​លុយ​សូមបី​តែ​មួយ​រៀល ព្រោះ​គាត់​ចង់​អោយ​ប្អូន​របស់​គាត់​ចេញ​លុយ​ទាំងអស់​។
​ប្អូន​៖ អត់​លុយ​ធ្វើ​យ៉ាងម៉េច​ទិញ​កើត​?
​បុរស​គំ​រិះ​៖ យកលុយ​ទៅ​ទិញ​ស្រា​អ្នកណា​ក៏​គេ​អាច​ធ្វើ​បាន​ដែរ ប៉ុន្តែ​បើ​អត់​លុយ​ហើយ​ទិញ​ស្រា​បាន អាហ្នឹង​ទើប​គេ​ហៅថា​មនុស្ស​អស្ចារ្យ​។

​លឺ​បែបនេះ​ប្អូន​គាត់​ក៏​ដើរ​ចេញ​ទៅ​បាត់​មួយ​សន្ទុះ ហើយ​ក៏​កាន់​ដប​ទទេ​មកវិញ​។
​បុរស​គំ​រិះ​៖ អ្ហែង​អោយ​អញ​ផឹក​អី​ហា បើ​មាន​តែ​ដប​ទទេ​ហ្នឹង​!
​ប្អូន​៖ អា​ផឹកស្រា​ក្នុង​ដប​មាន​ស្រា អ្នកណា​ក៏​អាច​ផឹក​បានដែរ តែបើ​ផឹកស្រា​ក្នុង​ដប​ដែល​គ្មាន​ស្រា​បាន អាហ្នឹង​ទើប​គេ​ហៅថា​មនុស្ស​អស្ចារ្យ​។

Free Download

App Store Google play