​ដំណឹង​បាត់​កាបូប​លុយ​

​បុរស​កំណាញ់​ម៉ៅ​ស្វិត​ម្នាក់​បាន​ជ្រុះ​បាត់​កាបូប​លុយ ដែល​មាន​លុយ លិខិត​សម្គាល់​ខ្លួន ប័ណ្ណបើកបរ និង​កាត់​ក្រេ​ឌី​ត​មួយ​សន្លឹក​នៅក្នុង​នោះ​។ ខាងក្រោម​នេះ​គឺជា​សេចក្តី​នៃ​ការផ្សាយ​ដំណឹង​របស់គាត់​។
​ដំណឹង​ជ្រុះ​បាត់​កាបូប​លុយ​
​ខ្ញុំបាទ​ភេទ​ប្រុស អាយុ​ជាង​សែ មុខ​មាន​មុន​ស្ងែ រាង​ទាប​កន្តុញ សក់រួញ​ក្រ​ញ៉ាញ់ មាយា​ទ​របិញរបុញ ដើ​ផ្សារ​មិន​ចេះ​ធុញ តែ​ស្តាយ​ចាយលុយ​។ ខ្ញុំបាទ​បាន​ជ្រុះ​បាត់​កាបូប​ចាស់រ​ហែក​មួយ មាន​លុយ​ប្រហែល ៥០០​ដុល្លា និង​របស់របរ​មួយចំនួន​ទៀត​នៅ​ក្នុង​នោះ រួម​មាន​ប័ណ្ឌបើកបរ លិខិត​សម្គាល់​ខ្លួន និង​កាត​ធានា​គារ​។ បើ​បងប្អូន​ណា​រើស​បាន សូម​យក​ប្រាក់​ទាំងអស់ និង​របស់របរ​នៅក្នុង​នោះ​មក​ប្រគល់អោយ​ខ្ញុំបាទ​វិញ ខ្ញុំ​នឹង​ប្រគល់​អំណោច​ជាសា​គន់គឺ​កាបូប​ចាស់​ខ្ញុំ​នោះ​អោយ​។ សូម​អរគុណ​!

Free Download

App Store Google play