សេះដាច់យកលាតាម

មាន​បុរស​ពីរ​នាក់​ជា​ពួកម៉ាក​ជិតដិត កាល​នៅ​រៀន​មហាវិទ្យាល័យ​ជាមួយគ្នា មួយ​ឈ្មោះ​សុ​ធន់ មួយ​ឈ្មោះ សុធី​។​
​សុ​ធន់ កាល​ពេលដែល​នៅ​រៀន គេ​មាន​សង្សារ​ស្រី​ម្នាក់​.... ក្រោយមក សុ​ធន់ និង​សុធី បាន​ជួបគ្នា​នៅ​កន្លែង​ផឹកស៊ី​មួយ​។​
​សុធី : សុ​ធន់ គ្នា​ឮដំណឹង​ថា មិត្តស្រី​របស់​ឯង​រត់ចោល​ឯង​មែន​ទេ​?
​សុ​ធន់ : មែន ! មកពី​មិត្ត​ប្រុស​ថ្មី​នាង​នោះ គេ​គឺជា​កូនអ្នកមាន​, មាន​ប្រាក់ មាន​រថយន្ត​ឬ​។​
​សុធី : បើ​អញ្ចឹង​មែន គ្នា​នឹង​អោយ​សុភាសិត​ឯង គឺ​គេ​ពោលថា "​សេះ​ដាច់​យក​លា​តាម​" ណា​សំឡាញ់​។​
​សុ​ធន់ : យី ! អម្បាញ់មិញ​ឯង​និយាយ​អញ្ចឹង​បានសេចក្តីថា សត្វ​លា​របស់​ឯង​នោះ​លឿន​ជាង​លុយ​សេះ​របស់​គ្នា ឬ​យ៉ាងម៉េច​?
​សុ​ធន់ : ទេ ! គ្នា​ពុំ​យក​សត្វ​លា​ទៅតាម​ទេ តែ​លាគ្នា​នេះ គឺ​សុំ​លា​រហូត​ហើយ ពីព្រោះ​អី​គ្នា​ទើបតែនឹង​ទទួលដំណឹង​ថា មិត្ត​ប្រុស​ក្រោយ​របស់​នាង​នោះ គឺ​កំពុងតែ​ដេក​ឈឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​រោគ​អេ​ដ​ស៏ ។​
​សុធី : អូ !!

Free Download

App Store Google play