ការងារ​សំរាប់​ជនពិការ​

​មាន​ក្រុមហ៊ុន​ចិន​ថ្មី ទើប​តែ​បើក​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​បាន​សរសេរ​ចុះផ្សាយ​នៅលើ​ទំព័រ​កាសែត​ថា "​ក្រុមហ៊ុន​យើងខ្ញុំ​ទើប​តែ​បង្កើត​ថ្មី ត្រូវ​ការជ្រើសរើស​បុគ្គលិក​ជា​ជនពិការ​សម្រាប់​ការងា​រ​
​ជា​តំណែង​ខ្ពស់ មាន​ប្រាក់ខែ​ខ្ពស់ ៥00​ដុល្លារ ក្នុង​មួយ​ខែ និង​ប្រាក់​លើកទឹកចិត្ត​ទៅតាម​សេចក្តីក្លាហាន​ព្យាយាម​"​។​
​គ្រាន់តែ​ឮ​ដំណឹង​នេះ មាន​ជន​ដែល​ពិការ​ដៃ ពិការ​ជើង​, ភ្នែក​... ជាច្រើន​យក​ប្រវត្តរូប​មកដាក់ព្រោ​ង​ព្រាត​។​
​នៅពេល​ចប់​ស្រាប់តែ​ឃើញ​ជន​ពិការ​ម្នាក់ៗ បាន​ទៅ​មើល​មុខ​អ្នក​ជាប់​ដើម្បី​ចង់​ដឹង​ថា អ្នក​ពិការ​នោះ​គឺ​គេ​ពិការ​យ៉ាង​ម៉េច​បាន​ជាប់ ក៏​ស្រាប់តែ​ឃើញ​មនុស្ស​ធម្មតា​ដូច​គេ​ដូច​ឯង​គ្មាន​ពិការ​អ្វី​សោះ ធ្វើអោយ​គេ​ទាំងអស់គ្នា​ខឹង និង​ឆ្ងល់​ជាខ្លាំង ។​
​ក្រុម​ជន​ពិការ : មើល​លោក​ប្រធាន​ក្រុមហ៊ុន តើ​ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​ដូចម្តេច បានជា​ជាប់​មនុស្ស​ធម្មតា​គ្មាន​ពិការ​អ្វី​សោះ​?
​ប្រធាន​ក្រុមហ៊ុន : អូ​! ក្រុមហ៊ុន​របស់​ខ្ញុំ​ជ្រើសរើស​បុគ្គលិក​នេះ ពុំមែន​ជ្រើសរើស​អ្នក​ពិការ​រាងកាយ​ទេ​
​គឺ​ខ្ញុំ​ត្រូវ​ការជ្រើសរើស បុគ្គលិក​ដែល​មានឈ្មោះ​ថា "​ពិការ​" សម្រាប់​ធ្វើ​ការងារ​អោយ​ត្រូវ​តាម​ហុងស៊ុយ​របស់ខ្ញុំ​!
​ក្រុម​ជន​ពិការ : ..............!

ដកស្រង់​ពី​គេហទំព័រ​អាន (ant)

Free Download

App Store Google play