យន្តហោះ​នាយករដ្ឋមន្ត្រី​

មាន​បុរស​ពី​នាក់ ម្នាក់​ជា​មនុស្ស​ល្ងង់ និង​ម្នាក់​ទៀត​ជា​មនុស្ស​ភ្លើ ជា​សម្លាញ់​នឹង​គ្នា បាន​ប​បួរ​គ្នា​ទៅ​លេង​អង្គរវត្ត​នៅ​ខេត្តសៀមរាប​។​
​នៅពេល​ដែល​បុរស​ទាំង​ពីរ​នោះ​ដើរ​មើល​ប្រាង្គ​នៅលើ​កំពូល ស្រាប់តែ​ឃើញ​យន្តហោះ ដឹក​អ្នកដំណើរ​កំពុង​ហោះ​លើ​អាកាស​។​
​ឃើញ​ដូច្នោះ​បុរស​ល្ងង់​ក៏​លាន់មាត់​សួរ​៖
​បុរស​ល្ងង់ : នែ​! សំឡាញ់​! តើ​នោះ​ជា​យន្តហោះ​នាយករដ្ឋមន្ត្រី​មែន​ឬ​ទេ​?
​បុរស​ភ្លើ : ខុស​ហើយ​! មិនមែន​ទេ​! បើ​វា​ជា​យន្តហោះ​ដឹក​នាយករដ្ឋមន្ត្រី​មែន​នោះ ប្រាកដជា​មាន​ម៉ូតូ​ប៉ូលិស​បើក​តាម​ការពារ​ហើយ​!
​បុរស​ល្ងង់ : អើ​! មែន​!​

Free Download

App Store Google play