ទឹកចិត្ត​ស្វាមី​

មីង​ផាន ប្រពន្ធ​ពូ​សំ​ស្លាប់​ដោយសារ​ជំងឺ​។ ពូ​សំ​បានរៀបចំ​ពិធី​បុណ្យសព ជូន​ប្រពន្ធ​គាត់​តាម​ប្រពៃណី​។ ពេល​ដែល​សែង​សាកសព យក​មក​បូជា ចៃដន្យ​អ្វី អ្នក​សែង​ក្តារម​ឈូម​ម្នាក់ ជំពប់ជើង​នឹង​ដុំថ្ម ដោយ​ចៃដន្យ ធ្វើអោយ​មឈូស​ជ្រុល​ទៅបុក នឹង​ដើមឈើ នៅក្បែរ​រណ្តៅ​សព​។ ភ្លាមនោះ មាន​រឿង​មិន​គួរ​អោយ​ជឿ កើតឡើង មីង​ផាន​ស្រាប់តែ​រស់​ឡើង​វិញ​! គាត់​រស់នៅ​ជាមួយ​ពូ​សំ បាន​៦​ឆ្នាំ ក៏​ឈឺ​ស្លាប់​ម្តងទៀត​។ ពូ​សំ បាន​រៀបចំ​ពិធី​បុណ្យសព ជូន​ប្រពន្ធ​ម្តងទៀត ពេល​មនុស្ស ៤​នាក់​កំពុង​សែង​ក្តារ​មឈូស​យកទៅ​បូជា ជិត​ដល់​កន្លែង​ដែល​បូជាសព ពូ​សំ​ស្រែក​"​ប្រយ័ត្ន​បុក​ដើមឈើ​!"៕​

Free Download

App Store Google play