មក​យក​ពេលណា​?

នៅ​ឯ​ប្រទេស​ជឿនលឿន​មួយ​។ បុរស​ម្នាក់​ត្រូវការ​ទិញ​រថយន្ត​មួយ​គ្រឿង​គ្រាន់​ទុក​ទៅ​ធ្វើការ​។ គាត់​បាន​ទៅ​កាន់​ក្រុមហ៊ុន​លក់​រថយន្ត​មួយកន្លែង ក្រោយ​ពី​គិតលុយ​រួចរាល់​ហើយ បុគ្គលិក​អ្នកលក់ ក៏​បាន​ប្រាប់​អោយ​គាត់​មក​ទទួលយក​រថ​យន្ត​ក្នុង​រយៈពេល ១០​ឆ្នាំ​ខាង​មុខ​ទៀត​។​
​អ្នកទិញ​៖ អោយ​ខ្ញុំ​មក​ទទួល​យក​រថយន្ត​ពេលព្រឹក​ឬ​ពេល​ល្ងាច​?
​បុគ្គលិក​៖ អូ​!​រង់ចាំ​ដល់​ទៅ​១០​ឆ្នាំ​ទៀត​ឯណោះ ទោះ​ចង់​ពេលព្រឹក​ឬ​ពេល​ល្ងាច​វា​សំខាន់​អ្វី​សម្រាប់​អ្នក​ទៅ​?
​អ្នកទិញ​៖ ពិត​ណាស់​វា​សំខាន់​សម្រាប់​ខ្ញុំ បើ​មក​ទទួលយក​ពេលព្រឹក​វា​ល្អ ព្រោះ​ជាង​ត​បណ្តាញ​ទឹក​គេ​បាន​ណាត់ មក​ជួសជុល​ក្បាល​រ៉ូ​ប៊ីណេ​ទឹក​អោយ​ខ្ញុំ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ ១០​ឆ្នាំ​ខាង​មុខ​ទៀត​នឹង​កន្លែង​រៀន​បើកបរ​រថយន្ត​ក៏​គេ​ណាត់ មក​បង្រៀន​ខ្ញុំ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​ផងដែរ​៕​

Free Download

App Store Google play