ទាហាន​ឆត្រយោង​

​ថ្នាក់​ហ្វឹកហ្វីន​លោត​ឆត្រយោង​យោធា​មួយ មាន​សិស្ស​១០​នាក់​។ ថ្ងៃ​អនុវត្ត​លោត​ឆត្រយោង លើកដំបូង​បាន​មកដល់ "​ទាំងអស់គ្នា​ត្រូវ​ចាំ​! លោត​ចេញ​ពី​យន្តហោះ​ភ្លាម ត្រូវ​រាប់ ១..២..៣ ដល់ ១០ រួច​ត្រូវ​ចុច​គន្លឹះ​បើក​ឆត្រយោង​ភ្លាម​" គ្រូបង្វឹក​ណែនាំ​សិស្ស​ទាំងអស់​។ ស្តាប់​ការណែនាំ បាន​ច្បាស់​ហើយ សិស្ស​ទាំង ១០​នាក់ បាន​លោត​ចុះ​ពី​យន្តហោះ​តាម​ការ​បញ្ផា​។
​ជា​អកុសល ក្នុងចំណោម​សិស្ស​ទាំង ១០​នាក់ មាន​ម្នាក់​បាន​ស្លាប់​។ ក្រោយ​ពី​អង្កេត​មួយរ​យៈមក ទើប​ដឹងថា សិស្ស​ដែល​ស្លាប់​នោះ គឺជា​មនុស្ស​ត្រដិត គាត់​រាប់ "​ម​..​មួ​...​មួ​..​មួ​......​មួយ ព​..​ព​...​ពិ​..​ពីរ ប​..​ប​...​បិ​..​បី ប​..​ប​.​ប​....​បួ​.​បួ​.​បួ​.......​បួន​"៕​

Free Download

App Store Google play