ស្រឡាញ់​ស្មោះស្ម័គ្រ​

​អាចារ្យ​កាតូលិក​សួរ​កូនកំលោះ​ពេល​រៀបការ​៖
​អាចារ្យ​៖ លោក​ស្រឡាញ់​នាង​ស្មោះស្ម័គ្រ​ទេ​?
​កូនកំលោះ​៖ បាទ​, ខ្ញុំ​ស្រឡាញ់​នាង​យ៉ាង​ស្មោះស្ម័គ្រ​បំផុត​។​
​លោក​អាចារ្យ​សួរ​កូនក្រមុំ​ម្តង​៖ នាង​ស្រឡាញ់​លោក​ខាង​ស្មោះស្ម័គ្រ​ទេ​?
​កូនក្រមុំ​៖ ចា​ស​, ខ្ញុំ​ស្រឡាញ់​គាត់​ដោយ​ស្មោះស្ម័គ្រ​
​លោក​អាចារ្យ​សួរ​បន្ថែម​៖ អ៊ីចឹង​ប្តី​ទៅណា នាង​ព្រម​តាម​ជាប់​រហូត​ទេ​?
​កូនក្រមុំ​៖ អត់​ទេ​!​រឿង​ហ្នឹង​ខ្ញុំ​មិន​អាច​ធ្វើបាន​ទេ ។​
​លោក​អាចារ្យ​៖ ម៉េច​អ៊ីចឹង​?
​កូនក្រមុំ​៖ គាត់​ជា​បុគ្គលិក​ប្រៃសណីយ៍ ថ្ងៃ​ណា​ក៏​ដើរ​ចែក​សំបុត្រ​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ ទាល់តែ​ដល់​ម៉ោង​៥​ល្ងាច ទើប​ឈប់ អោយ​ខ្ញុំ​តាម​គា​ត់ត្រុកៗ​ម៉េច​កើត​ទៅ​?៕

Free Download

App Store Google play