អាហ្នឹង​ញ៉ាំ​ទាំង​សំបក​ដែរ​ឬ​?

ពូ​សំ​មួយរយៈ​ក្រោយនេះ គាត់​ឡើង​ទម្ងន់​ជាប្រចាំ ឆាប់​ហត់ មិនសូវ​ស្រួលខ្លួន អស់កម្លាំង​គ្រប់ពេលវេលា និង​តែងតែ​ឈឺក្បាល ហើយ​ប្រពន្ធ​គាត់​បាន​ប្រាប់​គាត់​អោយ ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពូ​សំ​មិន​ចូលចិត្ត​ពេទ្យ​ទេ​។ តែ​ដោយសារ​គាត់​មិន​ស្រួលខ្លួន​កាន់តែខ្លាំង និង​ដោយសារ​ប្រពន្ធ​គាត់​បង្ខំ​គាត់​ខ្លាំងពេក គាត់​ក៏​សម្រេច​ចិត្ត​ទៅ​មន្ទីរពេទ្យ​។ គ្រូពេទ្យ​បាន​សួរ​គាត់​នូវ​សំណួរ​ជាច្រើន ព្រមទាំង​កត់ត្រា​ទុក​នូវ​របប​អាហារ​ប្រចាំថ្ងៃ​របស់​គាត់​៖
​គ្រូពេទ្យ​៖ តើ​លោក​ហូប​អ្វីខ្លះ នៅ​ពេល​ព្រឹក​?
​ពូ​សំ​៖ ស៊ុត នំប៉័ង ប័រ ដំណាប់​ផ្លែឈើ និង​ផឹក​កាហ្វេ​
​គ្រូពេទ្យ​៖ ចុះ​ពេល​ថ្ងៃត្រង់ តើ​លោក​ហូប​អ្វីខ្លះ​?
​ពូ​សំ​៖ សាច់ ត្រី និង​នំប៉័ង​
​គ្រូពេទ្យ​៖ លោក​គួរតែ​កាន់​បន្ថយ​អាហារ​ទាំងអស់នេះ ព្រោះ​វា​ធ្វើអោយ​លោក​ធា​ត់ លោក​គួរតែ​ហូប​ផ្លែ​ឈើ​អោយបាន​ច្រើន​ទើប​ល្អ ជាពិសេស​គឺ​ត្រូវ​ញ៉ាំ​ទាំង​សំបក​ផ្លែឈើ​អោយបាន​ច្រើន តើ​ផ្លែឈើ​អ្វី​ដែល​លោក​ចូលចិត្ត​ជាងគេ​?
​ពូ​សំ​៖ (​គាត់​ឆ្លើយ​ទាំង​មិន​ពេញចិត្ត​) ខ្ញុំ​ចូល​ចិត្ត​ផ្លែ​ដូង​៕

Free Download

App Store Google play