រៀន​តាម​ប៉ា​

​បងធំ​ដ៏​ល្បី​ឈ្មោះ​នៃ​ពិភព​អ្នកលេង​ម្នាក់ កំពុង​អប់រំ​ប្រៀនប្រដៅ​កូន​ប្រុស ពី​មូលហេតុ​ដែល​កូន​ខ្លួន​បាន​ដើរ​បង្ក​រឿង រហូត​ធ្វើអោយ​គាត់​ឈឺ​ក្បាល វិលមុខ ដោះស្រាយ​គ្មាន​ថ្ងៃ​លោះ​សោះ​។​
​ឪពុក​៖ ប៉ា​យល់ថា កូន​ឯង​ធ្វើ​ជ្រុល​បន្តិច​ហើយ បើ​មាន​រឿង​អី​ជាមួយ​នរណា ក៏​គួរ​និយាយស្តី​អោយដឹង​សាច់រឿង​ជាមុនសិន​។ បើ​និយាយ​គ្នា​មិន​ត្រូវ​ចាំ​ចាត់ការ មិនមែន​រឿង​អី បាញ់ប្រ៉ាវ​ភ្លាម​នោះ​ទេ ឯង​ធ្វើ​បែប​ហ្នឹង​ប៉ា​ពិបាក​ដោះស្រាយ​ណាស់​!
​កូន​៖ ប៉ុន្តែ​ខ្ញុំ​មាន​ហេតុផល​ណា​ប៉ា ខ្ញុំ​មិនមែន​ធ្វើ​អ្វី​តក់ក្រហល់ ដោយ​អត្តនោម័ត​ទេ​។ ការ​ដែល​ខ្ញុំ​បាញ់​កូនទាហាន​ស្លាប់ ក៏​ព្រោះតែ​វា​សម្លឹងមើល​មុខ​ខ្ញុំ ហើយ​កូន​គ្រូ​នៅ​សាលា​ក៏​ដូចគ្នា​ដែរ ខ្ញុំ​បាញ់​វា ក៏​ព្រោះតែ​វា​មិន​អោយ​ខ្ញុំ​ចម្លង​កិច្ច​ការ​ធ្វើ​នៅ​ផ្ទះ​។ ចំណែក​ឯ​កូន​ប៉ូលិស​ដែល​ខ្ញុំ​ផ្តាច់​ជីវិត​វា កាល​ពី​ម្សិលមិញ ក៏​ព្រោះតែ​វា​ធ្វើ​ឫក ដូច​ជា​ចង់​ដណ្តើម​សង្សារ​ខ្ញុំ​។ ខ្ញុំ​ធ្វើ​ដូច​ប៉ា​គ្រប់យ៉ាង ខ្ញុំ​មាន​កំហុស​ត្រង់​ណា​ប៉ា​?
​ឪពុក​៖ ខុស​គ្នា​វើយ​! គឺ​ពេល​អញ​ធ្វើ អញ​មាន​អាយុ ៥០​ឆ្នាំ​ជាង​ទៅហើយ ! ចំណែក​ឯង ទើបតែ​អាយុ​១0​ឆ្នាំ​សោះ ហ៊ាន​ដល់​ម្លឹង​ទៅហើយ​៕

Free Download

App Store Google play