យល់​ចិត្តថ្លើម​គ្នា​

កូន​៖ ប៉ា​! អ្នកជិតខាង គេ​ថា ប៉ា​ខ្លាច​ប្រពន្ធ​មែន​ទេ​ប៉ា​?
​ឪពុក​៖ មិនមែន​ទេ​កូន​! យើង​រួមរស់​ជាមួយគ្នា ដោយ​ការ​យល់ចិត្ត យល់​ថ្លើម​ទេតើ​!
​កូន​៖ មានន័យ​ថា ប៉ា​មិន​ខ្លាច​ប្រពន្ធ​ទេ​?
​ឪពុក​៖ កូន​ប៉ា​!... ដូច​ប៉ា​និយាយ​អ៊ីចឹង គឺ​យើង​រួមរស់​ជាមួយ​គ្នា ដោយ​ភាព​យល់​ចិត្តថ្លើម​គ្នា​។​
​កូន​៖ អ៊ីចឹង​មានន័យថា អ្នកជិតខាង​កុហក​កូន​!
​ឪពុក​៖ កុំទៅ​ចាប់អារម្មណ៍​គេ​ធ្វើ​អ្វី​កូន​!
​កូន​៖ ចុះ​ម៉ាក់​ខ្លាច​ប៉ា​ទេ​?
​ឪពុក​៖ ចង្រៃ​វាយ៏​! ដូរ​សាច់​រឿង​និយាយ​ទៅ​! ប៉ា​ប្រាប់​ហើយ​ថា​ក្រុមគ្រួសារ យើង​រួមរស់​ជាមួយគ្នា ដោយ​ការ​យល់​ចិត្តថ្លើម​គ្នា​។​
​កូន​៖ ចុះ​ម៉េច​ក៏​អ្នក​ជិតខាង​ថា ម៉ាក់​កាច​ម្ល៉េះ​?
​ឪពុក​៖ កូន​អើយ​កូន​! ទៅ​ស្តាប់​អី​សម្តី​គេ​និយាយ​នោះ ប៉ា​ម៉ាក់​និយាយ​គ្នា​ដោយ​ការ​យល់​ចិត្តថ្លើម​គ្នា​ទាំងអស់​ហ្នឹង​។​
​ភ្លាមនោះ សំឡេង​ពី​បន្ទប់​បាយ លាន់ឮ​ឡើង​៖
​ម្តាយ​៖ អា​កញ្ចាស់​! នៅ​ធ្វើ​អីហ្នឹង​អ្ហះ​! ម៉េច​មិន​ឆាប់​យក​ខោអាវ​ទៅ​ត្រាំ​ទៅ ហើយ​កុំ​ភ្លេច​បោក​ហាល​ផង​ណា ប្រយ័ត្ន​វែក​ឆា​ឡើង​ក្បាល​...​។​
​ឪពុក​៖ បាទ​អូន​!
​កូន​៖ ប៉ា​អ្ហា បែបនេះ មានន័យ​ថា ការយល់​ចិត្ត​មែន​ទេ​ប៉ា​?
​ឳ​ពុក​៖ !??៕

Free Download

App Store Google play