ពេល​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​

ក្នុង​ម៉ោង​រៀន នៃ​សាលាបឋមសិក្សា​មួយកន្លែង អ្នកគ្រូ​សុភាព បាន​សួរ​ទៅកាន់​កូនសិស្ស​តូចៗ​ថា​៖
​អ្នកគ្រូ​៖ មើល​ប្អូនៗ នៅ​ពេល​ឪពុក​ម្តាយ​ឈ្លោះទាស់ទែង​គ្នា តើ​កូនៗ​នឹង​ក្លាយទៅជា​យ៉ាងដូចម្តេច​?
​លីន​ណា​៖ បាទ​! អ្នកគ្រូ កូនៗ​បាត់បង់ ភាពកក់ក្តៅ​។​
​តុលា​៖ បាទ​! អ្នកគ្រូ កូនៗ​អាច​ក្លាយជា​ក្មេង​ញៀន​ថ្នាំញៀន​។​
​សៅ​៖ បាទ​! អ្នកគ្រូ កូនៗ​នឹង​មិន​ស្តាប់​ឪពុកម្តាយ ហើយ​ក្លាយជា​ក្មេង​កោងកាច​។​
​ពេល​នោះ​ប្រុក​ដែល​ជា​សិស្ស​អង្គុយ​ក្រោយ​គេ​ក្នុង​ថ្នាក់ ក៏​លើក​ដៃ​ឆ្លើយ​ឡើង​ថា​៖
​ប្រុក​៖ មិន​ពិត​ទេ​អ្នកគ្រូ ! អ្នក​ទាំង​៣​នាក់​នោះ និយាយ​ខុស​ហើយ ពេល​ឪពុក​ម្តាយ​ឈ្លោះ​គ្នា កូនៗ​នឹង​ក្លាយជា​អាជ្ញាកណ្តាល ចាំ​ឃាត់​ការប្រកួត​វាយតប់​គ្នា រវាង​ឪពុក​និង​ម្តាយ​!
​អ្នកគ្រូ​៖ អុ​ញ​! ត្រូវ​ម្យ៉ាង​ដែរ​៕

Free Download

App Store Google play