សាកល្បង​សុំ​ការងារ​ធ្វើ​

បុរស​ម្នាក់​សាច់ដុំ​ធំៗ​ចូល​ក្នុង​រង្គសាល​មួយ​រួច​សួរ​ទៅ​បេឡាករ​
- នៅ​ទីនេះ​មាន​ត្រូវការ​មនុស្ស​មាន​សមត្ថ​ភាព​ខ្ពស់​សំរាប់ បង្ក្រាប់​ពួក​ស៊ីផឹក​ដែល​ចូល​ចិត្ត​តែ​ផឹក​រួច​រក​រឿង​អុកឡុក​គេ​ទេ​?
- ត្រូវការ ,​តែ​ត្រូវ​ដឹង​សមត្ថភាព​ពិតប្រាកដ​របស់​លោក​សិន​!
- ចាំ​ខ្ញុំ​បង្ហាញ​អោយ​មើល​!
​ថា​ហើយ​បុរស​សាច់ដុំ​ដើរ​សំដៅ​តុ​មួយ​នៅ​ដើម​គេ ក្របួច​ករ​អាវ​លោលតា​ក្បាលទំពែក​ម្នាក់​បោះ​ចេញ​ក្រៅ​តាម​បង្អួច ឃើញ​ស្រាល​ស្ញើក​។​
​បង្ហាញ​សមត្ថភាព​រួច គេ​បែរមក​សួរ​បេឡា​ករៈ​
- សមត្ថភាព​ប៉ុណ្ណឹង​លោក​យល់​យ៉ាងម៉េច​ដែរ​?
- លោក​ថៅកែ​រង្គសាល​នេះ​ត្រូវ​លោក​បោះ​ចេញ​ក្រៅ​អម្បាញ់មិញ​សន្លប់​យ៉ាងតិច​ក៏​កន្លះ​ម៉ោង​។ ចាំ​គាត់​ដឹងខ្លួន​វិញ​គាត់​សំរេចចិត្ត​ជូន​លោក​៕​

Free Download

App Store Google play