ដំណឹង​ពិសេស​ពីរ​

​អ្នកដឹកនាំ​រឿង​ម្នាក់ និយាយ​ទៅកាន់​ចាងហ្វាង​ផលិតកម្ម​របស់​ខ្លួន​ថា លោក​ចាងហ្វាង​ខ្ញុំ​មាន​ដំណឹង​ពិសេស​២​ចង់​ប្រាប់​លោក ដែល​មួយ​ជា​ដំណឹង​ល្អ និង​មួយ​ជា​ដំណឹង​អាក្រក់ ដំណឹង​នេះ​វា​ទាក់ទង នឹង​រឿង​ថ្មី​របស់​យើង ដែល​ទើបនឹង​ថត​ចប់ កាល​ពី​ម្សិលមិញ​នេះ តើ​លោក​ចង់​ស្តាប់​រឿង​មួយ​ណា​មុន​?
​ចាងហ្វាង​៖ រឿង​ល្អ​មុន​ចុះ​
​អ្នកដឹង​នាំ​រឿង​៖ រឿង​ល្អ​នោះ​គឺ រឿង​ថ្មី​របស់​យើង​ត្រូវ​បាន ច​ន​ស៊ីណា​ចូលចិត្ត​ខ្លាំងណាស់ គេ​ចូលចិត្ត​រហូតដល់​មិន​ព្រម​លែង​សោះ ។​
​ចាងហ្វាង​៖ ហ្ហូ​! ល្អ ល្អ​ណាស់ ពិតជា​ល្អ​មែន វា​ច្បាស់​ជា​ល្បី​មិន​ខាន ។ ចុះ​ដំណឹង​អាក្រក់​វិញ​នោះ​
​អ្នកដឹកនាំ​រឿង​៖ ច​ន​ស៊ីណា គឺជា​ឆ្កែ​របស់​ខ្ញុំ​
​ចាងហ្វាង​៖ អុ​ញ !!! (​ប្រកាច់យ៎​! ឆ្កែ​វា​សោះ​)៕​

Free Download

App Store Google play