មួយ​លាន​ដុល្លារ​

​ក្នុង​ម៉ោង​ហាត់​តែងសេចក្តី អ្នកគ្រូ​ប្រាប់​សិស្ស​អោយ​សរសេរ​ពី​កម្រង​រៀងៗ​ខ្លួន ក្រោម​ប្រធានបទ "​តើ​ត្រូវធ្វើ​អ្វី​នៅ​ពេល​មាន​ប្រាក់​មួយ​លាន​ដុល្លារ​?"​។ សិស្ស​ក្នុង​ថ្នាក់ អោន​សរសេរ​គ្រប់ៗ​គ្នា វៀរលែងតែ​សិស្ស​ឈ្មោះ សុខ អត់​សរសេរ​អ្វី​ទាំងអស់ មិនតែប៉ុណ្ណោះ ថែម​ទាំង​កេះកៀវ​ប្រឡែង​រំខាន​គេ​ទៀត​។​
​មួយ​ម៉ោង​កន្លងផុត អ្នកគ្រូ​ដើរ​ប្រមូល អត្ថបទ​តែងសេចក្តី​របស់​សិស្ស​។ ពេល​នោះ​សុខ​ហុច​ក្រដាស​ស​មួយ​សន្លឹក ជូន​អ្នកគ្រូ​ជាមួយ​កាយវិការ​ធម្មតា ដូចជា​អត់​មានរឿង​អី កើតឡើង​សោះ​។ អ្នកគ្រូ​សម្តែង​អា​ការៈមិនសប្បាយចិត្ត បើកភ្នែក​ធំៗ​សួរ​៖
​អ្នកគ្រូ​៖ នែ​! បាន​សេចក្តី​ថា​ម៉េច​ហ្នឹង សុខ​។ គេ​ឯ​ទៀត​ម្នាក់ៗ សរសេរ​យ៉ាងតិច​១​ទំព័រ ខ្លះ​រហូតដល់ ២​ទៅ​៣​ទំព័រ ចុះ​ប្អូនឯង​ម៉េច​អត់​មាន​សរសេរ​មួយ​អក្សរ​ណា​អ៊ីចឹង​?
​សុខ​៖ ខ្ញុំ​អត់​មាន​គម្រោង​ផង តើ​អោយ​ខ្ញុំ​សរសេរ​ពី​អី​ទៅ​? បើ​ខ្ញុំ​មាន​មួយ​លាន​ដុល្លា​មែន ខ្ញុំ​ដេក​ស៊ី​ទាល់តែ​អស់​, ចាំ​ដល់​អស់​លុយ​សិន​សឹម​គិត​ទៀត​៕

Free Download

App Store Google play