សត្វ​សេក​

បុរស​ម្នាក់​បាន​ចូល​ទៅក្នុង​ហាង​លក់​សត្វ​សេក មួយកន្លែង ពេលនោះ​គាត់​បាន​សួរ​អ្នកលក់​សត្វ​សេក​នោះ​ថា​៖
​អ្នកទិញ​៖ អ្នកលក់​! តើ​សត្វ​សេក​នេះ វា​ចេះ​អ្វីខ្លះ​?
​អ្នកលក់​៖ វា​ចេះ​និយាយ​បី​ភាសា​លោក​, បើ​លោក​ទាញ​ជើង​ស្តាំ វា​ចេះ​និយាយ​ភាសា​អង់គ្លេស , បើ​លោក​ទាញ​ជើងឆ្វេង វា​ចេះ​និយាយ​ភាសា​បារាំង , បើ​ទាញ​ជើង​ទាំង​២​វា​ចេះ​និយាយ​ភាសា​ខ្មែរ​
​អ្នកទិញ​៖ អញ្ផឹង​ខ្ញុំ​សូម​សាកល្បង​វា​បន្តិច ពេល​នោះ​បុរស​ជា​អ្នកទិញ​ក៏​ចាប់​ទាញ​ជើង​ស្តាំ​វា ពេល​នោះ​វា​និយាយថា​"Hello!", បន្ទាប់​មក​គាត់​ចាប់ទាញ​ជើងឆ្វេង របស់​វា​ទៀត ពេល​នោះ​វា​និយាយថា​"Bonjour!"​ជា​ចុងក្រោយ​គាត់​ចាប់​ទាញ​ជើង​ទាំង​២​របស់​វា ពេល​នោះ​វា​និយាយថា​"​ធ្លាក់​អញ​អាច្រ​វ៉ាក់​" ៕​

Free Download

App Store Google play