ស្រី​ស្នេហ៍​នាយ​ប៉ូលីស​

មាន​នាយ​ប៉ូលីស​ម្នាក់​អាយុ ៥0​ឆ្នាំ លប​លួច​មាន​ស្រី​ស្នេហ៍​នៅក្រៅ​ផ្ទះ ។​ស្រី​ស្នេហ៍​នោះ​ចេះ​ថ្នាក់​ថ្នម ចេះ​បញ្ផោ​ធ្វើអោយ​នាយប៉ូលីស​នោះ​ស្រលាញ់ ក៏​ទិញ​ម៉ូតូ Wave ស៊េរី 2007 អោយ​ទុក​គ្រាន់​ជិះ ។​ថ្ងៃ​មួយ​ពេល​ស្រី​ស្នេហ៍​ជិះ​ម៉ូតូ ទៅ​ផ្សា ដើម្បី​ទិញ​ម្ហូប ក៏​ត្រូវ​ស្រី​ចំណាស់​ម្នាក់​បើកឡាន​គៀ ធ្វើអោយ​ខូច​ម៉ូតូ ពេល​នោះ​ស្រី​ស្នេហ៍​ក៏​ទូរស័ព្ទ​ហៅ​នាយ​ប៉ូលីស ។​លោកនាយ​ប៉ូលីស ក្រោយ​ពី​ដឹង​ថា​ស្រី​ស្នេហ៍ របស់​ខ្លួន​មាន​គ្រោះថ្នាក់​ក៏​ជិះ​ឡាន​ទៅ​កន្លែង​នោះ​ភ្លាម ពេល​ទៅ​ជិត​ដល់​កន្លែងកើតហេតុ ស្រាប់តែ​បត់​ក្បាល​ឡាន ត្រឡប់​ទៅ​វិញ​យ៉ាង​រហ័ស ឃើញ​ដូចនេះ ស្រី​ស្នេហ៍​ក៏​ទូរស័ព្ទ​ហៅ​មក​វិញ ដោយ​និយាយថា​"​បង​ឯង​ទៅ​ណា ម៉េច​មិន​មក​ជួយ​អូន​អញ្ចឹង​"​នាយ​ប៉ូលីស​ឆ្លើយ​យ៉ាង​លឿន​ថា​"​អូន​ឯង​ដោះស្រាយ ជាមួយ​យាយ​កញ្ចាស់ នោះ​ចុះ​ព្រោះ​គាត់​ជា​ប្រពន្ឋ​ដើមបង​"​ជួយ​មិន​បាន​ទេ ដោះស្រាយ​ខ្លួនឯង​ទៅ​!

Free Download

App Store Google play