ស្រួល​ខ្លួន​វិញ​ហើយ​

​តាំង​ពី​ប្រពន្ធ​ស្លាប់ទៅ បុរស​ពោះម៉ាយ​ស្កុក​បាន​យក​អ្នក​បម្រើ​រប​ស់​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​។​
​ដោយ​នាង​ប្រពន្ធ​ក្មេង​ចេះ តែ​កិកកុក ឈឺក្បាល វិលមុខ​មិន​ស្រណុក​ខ្លួន តា​ចាស់​បេះដូង​ត្រជាក់ ពូកែ​ថ្នមចិត្ត​អាណិត​ប្រពន្ធ​ក្មេង ក៏​បាន​ហុច​ដុល្លារ ជាមួយ​វាចា​ថ្ម​មៗ​ទាំង​ញញឹង​ថា​៖
​ប្តី​៖ ចាំ​បងរ​ក​អ្នកបម្រើ​ម្នាក់​មក​ជំនួស​ដៃជើង​។​
​ប្រពន្ធ​៖ ចាស៎​! រក​ឥឡូវ​មក តើ​គេ​រហ័សរហួន​ដែរ​ទេ​?
​ប្តី​៖ ស្អាត​ណាស់ ហើយ​រហ័ស​ទៀត ...
​ប្រពន្ធ​៖ បើ​អ៊ីចឹង​បង​ប្រញាប់ ទៅ​យក​គេ​ភ្លាម ...
​តា​ចាស់​ស្លៀកពាក់​រួច​ដើរ​តម្រង់​រថយន្ត​
​ប្តី​៖ អ៊ីចឹង​បង​ទៅ ហើយ​ណា​?
​ប្រពន្ធ​៖ កុំអាលៗ អូន​ភ្លេច​សួរ តើ​គេ​នៅ​ប្រុស​ឬ​ស្រី​?
​ប្តី​៖ គេ​ជា​ស្រី​ក្រមុំ អាយុ ១៩​ឆ្នាំ រាង​ចង្វាមូល​ណា​អូន​!
​ប្រពន្ធ​៖ ១៩​ឆ្នាំ !? ... មិនបាច់​ទៅ​រក​អ្នក​ជំនួស​ដៃ​ជើង​ទេ​បង អូន​ដូចជា​ស្រួល​ខ្លួន​វិញ​ហើយ ...(​តែ​ហ៊ាន​បណ្តោយ តា​ចាស់​ហ្នឹង​យក​មួយ​ទៀត​មិន​ខាន !!!)៕

Free Download

App Store Google play