អ្នកបើកបរ​សុ​វត្ថិភាព​

​មាន​បុរស​ម្នាក់​កំពុង​បើកបរ ស្រាប់តែ​ភ្នាក់ងារ​ប៉ូលីស​បាន​ប្រាប់​អោយ​គាត់​ឈប់ ដោយ​ចូត​ចត​តាម​ចិញ្ចើមថ្នល់ ហើយ​បុរស​នោះ​បានរ​វៃ​កញ្ចក់​ចុះ រួច​និយាយ​ទៅកាន់​ប៉ូលីស​ថា តើ​មាន​បញ្ហា​អ្វី​លោក​?
​ប៉ូលីស​បាន​ឆ្លើយថា គ្មាន​បញ្ហា​អ្វី​ទាំងអស់ ខ្ញុំ​គ្រាន់តែ​ជា​អ្នកឃ្លាំង​មើល​ទៅលើ​សុ​វត្តិភាព ក្នុង​ការបើកបរ​ប៉ុណ្ណោះ ខ្ញុំ​នឹង​អោយ​លោក ៣០០​ដុល្លា​ជា​រង្វាន់​សុ​វត្តិភាព​ក្នុង​ការបើកបរ សូម​អបអ​រលោក​ឈ្នះ​រង្វាន់ តើ​លោក​នឹង​យក​លុយ​ទាំងនោះ​ទៅ​ធ្វើ​អ្វី​? គាត់​បាន​គិត​មួយ​ភ្លែត ហើយ​បាន​ឆើ្លយ​ថា ខ្ញុំ​គិតថា ខ្ញុំ​ត្រូវ​ទៅ​ទទួល​ប័ណ្ណបើកបរ​សិន រំពេច​នោះ​ស្ត្រី​ដែល​អង្គុយ​ខាងក្រោយ បាន​និយាយ​ទៅកាន់​ប៉ូលីស​ថា កុំ​ស្តាប់​គាត់​អី គាត់​គ្រាន់បើ​ណាស់​ពេល​ស្រវឹងស្រា​នោះ រំពេច​នោះ​មាន​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​ខាងក្រោយ ដែរ​បាន​និយាយថា ខ្ញុំ​បាន​ប្រាប់​អ្នក​ឯង​ហើយ​ថា មិន​អាច​យក​ឡាន​ដែល​បាន​លួច​នេះ​ទៅ​ឆ្ងាយ​នោះទេ ស្រាប់តែ​ពេលនោះ​មាន​សម្លេង​គោះ​ចេញពី​គូទ​រថយន្ត និង​បាន​និយាយថា តើ​យើង​ទៅ​ដល់​ព្រំដែន​ហើយ​ឬ​នៅ​?

Free Download

App Store Google play