ជួន​ពេល​ដំណាលគ្នា​

​មាន​បុរស​៣​នាក់​កំពុង​អង្គុយ​ផឹកស្រា​បៀរ​ពិភាក្សាគ្នា នៅក្នុង​បា​មួយ អំពី​ការ​កើត​ពេល​ដំណាលគ្នា​
​បុរស​ទី ១៖ ប្រពន្ធ​ខ្ញុំ​បាន​អាន​រឿងនិទាន​អំពី​ទីក្រុង​២ បន្ទាប់មក​នាង​ប្រសូត​បាន​ទារក​ភ្លោះ​២ ពិតជា​អស្ចារ្យ​មែន​
​បុរស​ទី ២៖ គួរអោយ​អស់សំណើច​ណាស់ ប្រពន្ធ​របស់​ខ្ញុំ បាន​អាន​រឿង​ទិទាន​អំពី ទាហាន​៣​នាក់ រួច​នាង​ប្រសូត​បាន​ទារក​ភ្លោះ​៣
​បុរស​ទី ៣៖ កំពុង​ផឹកស្រា​បៀ​រ មិនទាន់​អស់​ពី​មាត់​ស្រួលបួល​ផង ឧទាន​ដោយ​ភ្ញាក់ផ្អើល ព្រះ​ជា​ម្ចាស់​អើយ​! ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​ផ្ទះ​ជាបន្ទាន់​
​បុរស​ទី ១ និង ទី​២ សួរថា​៖ មាន​បញ្ហា​អ្វី​កើតឡើង​?
​បុរស​ទី ៣៖ បាន​លាន់​ម៉ាត់​ថា ពេល​ខ្ញុំ​ចាកចេញ​ពី​ផ្ទះ ប្រពន្ធ​ខ្ញុំ បាន​អាន​រឿងនិទាន​អំពី​អា​លី​បា​បា និង​ចោរព្រៃ​សែសិប​អ្នក !!!

Free Download

App Store Google play