៣​នាក់​ទៀត​នៅ​ឯណា​

លោក​វេជ្ផបណ្ឌិត​ឯកទេ​ស​វះកាត់ ប្រចាំ​គ្លីនិច​ឯកជន​នៅ​ជនបទ សួរ​ម្ចាស់​ហាង​លក់​ម៉ូតូ​៖
​វេជ្ផបណ្ឌិត​៖ ខែ​កន្លងមកនេះ លោក​លក់​ម៉ូតូ បាន​ប៉ុន្មាន​គ្រឿង​?
​អ្នកលក់​៖ បាទ​! ១៣​គ្រឿង​
​វេជ្ផបណ្ឌិត​៖ អុ​ញ​! ចុះ​៣​នាក់​ទៀត​ទៅ​ឯណា​?
​អ្នកលក់​៖ សុំទោស​! លោក​វេជ្ផបណ្ឌិត ចង់​និយាយ​ពី​ស្អី​?
​វេជ្ផបណ្ឌិត​៖ រឿង​គឺ​អ​ញ្ចេះ ។ កាល​ខែ​មុន ខ្ញុំ​វះកាត់​អោយ​យុវជន​១០​នាក់ សុទ្ធតែ​ពួក​គ្រោះថ្នាក់ ជិះ​ម៉ូតូ​លឿន​។ ខ្ញុំ​ស្មានថា​ហាង​លោក​ទើបតែ លក់​ម៉ូតូ​បាន​១០​គ្រឿង​ទេ តែ​លោក​ថា​លក់បាន ១៣​គ្រឿង ទើប​ខ្ញុំ​ឆ្ងល់ តើ​អា​៣​នាក់​ទៀត នៅ​ឯ​ណា​មិន​ឃើញ​ចូល​វះកាត់ សង្គ្រោះបន្ទាន់​កន្លែង​ខ្ញុំ​៕

Free Download

App Store Google play