មាន​គ្រប់​រសជាតិ​

ប្តី​ប្រពន្ធ​១​គូ ទើប​នឹង​រៀបកា​រហើយ​ថ្មីៗ ដោយ​ប្រពន្ធ​មិនសូវ​ប្រសព្វ ធ្វើ​ម្ហូប ប៉ុន្តែ​ដោយ​ចង់​យក​ចិត្ត​ស្វាមី គាត់​បាន​រៀបចំ​ធ្វើ​ម្ហូប ដែល​ទើបនឹង​រៀន​ចេះ​តាម​សៀវភៅ​ធ្វើ​ម្ហូប​ថ្មីៗ​
​ភរិយា​៖ ត្រឡប់​មក​វិញ​ហើយ ឬ​បង​សម្លាញ់ !​ថ្ងៃនេះ​អូន​ស្ល​ម្ផូរគ្រឿង សាច់គោ ដែល​បង​ចូលចិត្ត​នោះ​អី ! ទៅ​ផ្លាស់​ខោអាវ​ទៅ អាល​នឹង​មក​ញ៉ាំ​បាយ​ទាំងអស់គ្នា !
​ភរិយា​បន្ទន់​សំឡេង ជំរុញ​ស្ចាមី ព្រោះ​ចង់​បង្អួត​ស្នាដៃ​ធ្វើ​ម្ហូប ដែល​ទើបនឹង​តែ​រៀន​មក ។​ក្រោយ​ពី​ផ្លាស់​ខោអាវ​រួចហើយ ស្វាមី​ក៏​ត្រឡប់​មក​ទទួល​ទាន​បាយ ។​
​ស្វាមី​៖ សម្ល​ម្ផូរគ្រឿង មែន​ទេ​អូន​សម្លាញ់​? ហ្អេ​! មើលទៅ​គួរអោយ​ចង់​ទទួលទាន ដល់​ហើយ !
​ភរិយា​៖ មែន​ហ្នឹង​បង ! អូន​ខំប្រឹង​ធ្វើយ៉ាងណា អស់ពី​ចិត្ត​ដើម្បី​បង​ហ្នឹង​ណា សាក​ភ្លក្ស​មើលទៅ​!
​ស្វាមី​ដួស​សម្លម្ផូរគ្រឿង ដាក់ចូល​ក្នុង​មាត់ តែ​មិន​ទាន់​ទាំង​បាន ភ្លក្ស​រសជាតិ​ស្រួលបួល​ផង ភរិយា​ក៏​ហាមាត់​និយាយ​ឡើង​៖
​ភរិយា​៖ យ៉ាងម៉េច​ដែរ លោក​ប្តី​?
​ស្វាមី​៖ អឺ​! អូន​ឯង​ពូកែ​ផ្សំ​គ្រឿង​គ្រាន់បើ មាន​គ្រប់​រសជាតិ​តែម្តង​ហើយ​
​ភរិយា​៖ ពិត​មែន​ឬ​? ដឹង​អី​ទេ​បង​ឯង​នេះ អូន​អៀន​ដល់​ហើយ !
​ស្វាមី​៖ មែន​ណា ! មាន​គ្រប់​រសជាតិ​តែម្តង លើកលែង​តែ​រសជាតិ​ឆ្ងាញ់​!
​ភរិយា​៖ អុ​ញ​!!!

Free Download

App Store Google play