ក្រែងលោ​មិន​ស្លាប់​

​បុរស​ជា​ប្តី​ឈឺ​ធ្ងន់ ហើយ​សង្ឃឹមថា​មិន​រស់ ក៏​និយាយ​ខ្សាវៗ​ជាមួយ​ប្រពន្ធ​៖
​ប្តី​៖ បង​ជិត​ដល់​ពេល​ទៅ​ជួប​ដូនតា មែនទែន​ហើយ តែ​ជា​ចុង​ក្រោយ​បង​ចង់​អោយ​អូន​ប្រាប់​បង​តាម​ត្រង់​រឿង​មួយ​។ តើ​អូន​អាច​សារភាព​ពី​ទំនាក់ទំនង​លួចលាក់ របស់​អូន​ជាមួយ​អា​ប្រុស​នៅ​ផ្ទះ​ខាងជើង​បាន​ទេ​? ពេល​នេះ​អ្វីៗ​គ្រប់យ៉ាង​សុទ្ធតែ​លែង​មាន​ន័យ​ចំពោះ​បង តែ​បង​នៅតែ​ចង់​ដឹង​ការពិត មុន​ពេល​បិទ​ភ្នែក​ទៅ​ចោល​អូន​។​
​ប្រពន្ធ​៖ (​ស្ទាក់ស្ទើរ​បន្តិច​រួច​គ្រ​វី​ក្បាល​) ខ្ញុំ​មិន​អាច​ប្រាប់​ការពិត នេះ​បាន​ទេ​។ បើ​ខ្ញុំ​ប្រាប់ ហើយ​បង​ស្លាប់​មែន​នោះ មាន​ទៅ​ស្អី តែ​ខ្ញុំ​បារម្ភ​ក្រែង​ប្រាប់​ហើយ លោតែ​បង​មិន​ស្លាប់ តើ​ខ្ញុំ​រត់​តាម​ច្រក​ណា​?

Free Download

App Store Google play