បំណងប្រាថ្នា​បី​

​បុរស​ម្នាក់​ទើប​តែ​លែងលះ​ដាច់ស្រេច​ជាមួយ​ប្រពន្ធ​កាច​ឆ្នាស់ ។ ពេល​រៀបចំ​គំនរ​របស់​ចាស់ៗ ដែល​ប្រពន្ធ​បន្សល់ទុក គាត់​ឃើញ​ដប​ពណ៌​ខ្មៅ​មួយ នៅ​កៀន​ចង្ក្រាន​បាយ​ក៏​បើក​ឆ្នុក​មើល​តើ​ខាង​ក្នុង​ជា​អ្វី ។ មិន​នឹង​ស្មានថា គាត់​ដក​ឆ្នុក​ភ្លាម​លេច​ទេវៈរូប​មួយ ចេញពី​ដប​នោះ និយាយ​ជាមួយ​គាត់​៖
​ទេវៈ​រូប​៖ ល្អ​ណាស់​បុរស​ចិត្ត​ល្អ ។ យើង​ជាប់ឃុំ​ក្នុង​ដប​នេះ រាប់រយ​ឆ្នាំ​ហើយ គ្មាន​អ្នកណា​ជួយ​យើង​ទេ មាន​តែ​បុរស​ចិត្តល្អ​ឯង​ប៉ុណ្ណោះ​ដែល​ជួយ​យើង​។ ដូច្នេះ ដើម្បី​ជា​ការ​តបស្នង សងគុណ​វិញ យើង​អោយ​អ្នកឯង​សម្រេច​បំណងប្រាថ្នា​បីយ៉ាង ។ អ្នកឯង​ប្រាថ្នា​យ៉ាងណា និយាយ​ភ្លាម​មក យើង​មិន​អាច​ចរចា​យូរ​បាន​ទេ ។​ប៉ុន្តែ​យើង​សូម​រំលឹក​ថា រាល់​ការ​ប្រាថ្នា​របស់​អ្នកឯង ប្រពន្ធ​អ្នកឯង​ដែល​ទើប​លែងលះគ្នា ក៏​បាន​ទទួល​ផល​ដែរ ហើយ​ថែមទាំង​ទទួល​ច្រើន​ជាង​អ្នកឯង​មួយ​ជា​ពីរ​ទៀតផង ។ យល់​ហើយ​ឬ​នៅ ។​
​បុរស​៖ ខ្ញុំ​យល់​ហើយ !
​ទេវៈ​រូប​៖ បើ​យល់​ហើយ​ចាំ​អី​ទៀត ម៉េច​មិន​និយាយ​ពី​បំណងប្រាថ្នា​ចេញមក​?
​បន្ទាប់​ពី​សញ្ផឹង​គិត​មួយសន្ទះ បុរស​នោះ​ចាប់​ផ្តើមនិយាយ​៖
​បុរស​៖ ខ្ញុំ​ចង់អោយ​លោក​ធ្វើ អោយ​ខ្ញុំ​ងាប់​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាងឆ្វេង ។​
​ទេវៈ​រូប​៖ អី​យ៉ា​, អ្នកឯង​ចងគំនុំ​ស្វិត​មែន តែ​ប៉ុណ្ណេះ​ប្រពន្ធ​អ្នកឯង ដែល​ទើប​លែង​គ្នា នឹង​ងាប់​ខ្លួន​ទាំងមូល ។​ប៉ុន្តែ​ណ្ហើយ​, អ្នកឯង ប្រាថ្នា​ចង់បាន​អីចឹង​យើង ត្រូវតែ​ធ្វើ​អោយ​បាន​ទទួល​ផង ...​វ៉ាង​!...​រួចហើយ​!
​បុរស​៖ ឥឡូវ​ដល់​បំណង​ទី​ពីរ គឺ​ខ្ញុំ​សុំអោយ​លោក​ធ្វើអោយ មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង ខ្ញុំ​មាន​សុខភាព​ដូច​ចំហៀង​ខាងស្តាំ​អឹចឹង ។​
​ទេវៈ​រូប​៖ អ្នកឯង​ឆ្លាត បំណងប្រាថ្នា​ទី​ពីរ​នេះ ប្រពន្ធ​អ្នកឯង​អត់​ទទួល​បាន​ផល​អ្វី​ទេ ។ វ៉ា​វ !...​រួចហើយ ! ចុះ​បំណងប្រាថ្នា​ទី​បី​យ៉ាង​ម៉េច​ដែរ​?
​បុរស​៖ គឺ​ខ្ញុំ​អោយ​លោក​ផ្តល់​អោយ​ខ្ញុំ នូវ​បំណងប្រាថ្នា​បី​ទៀត ។​
​ទេវៈ​រូប​៖ អុ​ញ !!!

Free Download

App Store Google play