• បុរស កើត​ជំងឺ​ពុក​ឆ្អឹង តិចជាង​ស្ត្រី​

    ​ការស្រាវជ្រាវ​ថ្មី​មួយ បាន​រកឃើញថា បុរស ហាក់ដូចជា​ឆ្ងាយ​ជាង​ស្ត្រី ក្នុងការ​តាមដាន ចំពោះ​ជំងឺ​ពុក​ឆ្អឹង ទោះបីជា​ពួកគេ ហាក់ដូចជា​ទទួលរង​នឹង​ផលវិបាក​មិនល្អ ពី​បញ្ហា​នៃ​ឆ្អឹង​ខ្សោយ​ក៏ដោយ​។​

  • ការព្យាបាល​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត

    ​ការព្យាបាល​របស់​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត មានការ​ប្រែប្រួល​ទៅតាម​គ្រូពេទ្យ ហើយក៏​ទៅតាម​ប្រភេទ​របស់​វា​ដែរ​។ ការកំណត់​រោគវិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​។ យក​ល្អ​គួរតែ​ឱ្យ​ច្បាស់​ថា រោគសញ្ញា​របស់​អ្នក មិនមែន​បង្កឡើង​ដោយ​ការ​រលាក​បង្ហួរនោម ឬ​ជំងឺ​ណា​ផ្សេង ដែលនាំឱ្យ​ខូច​ប្លោកនោម ឬ​តម្រងនោម​ឡើយ​។​

  • ជំងឺ​ដោះ​រីក​ធំ​របស់​បុរស ត្រូវធ្វើ​តេស្ត និង​ព្យាបាល​ដូចម្តេច​?

    ​ជំងឺ​ដោះ​រីក​ធំ ដូច​មនុស្ស​ស្រី គឺជា​ការ​ហើម ទៅលើ​ជាលិការ​សុដន់​ដើមទ្រូង​របស់​ក្មេងប្រុស ឬ​មនុស្ស​ប្រុស ដែល​វា​បណ្តាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន​អ៊ី​ស្ត្រូ​សែន និង​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ ជំងឺ​នេះ អាច​កើត​ឡើងលើ​សុដន់​ម្ខាង ឬ​ទាំងសងខាង​។ ចំពោះ​ទារក​ទើបនឹង​កើត គេ​អាច​នឹង​ឈានដល់​អាយុ​ពេញវ័យ និង​អាយុ​កាន់តែច្រើន ហើយក៏​អាច​ជួប​បញ្ហា​ដោះ​រីក​ធំ ដូច​មនុស្ស​ស្រី​បានដែរ ទោះបីជា​អ័រម៉ូន មិនមាន​ការប្រែប្រួល​អ្វី​ក៏ដោយ តែ​វា​អាច​ដោយសារតែ មូលហេតុ​អ្វី​ផ្សេងៗ​ទៀត​។​

  • មហារីក​ក្រពេញ​ប្រូ​ស្តា​ត នាំ​ឲ្យ​ងាប់​លិង្គ​

    ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត គឺជា​ប្រភេទ​ជំងឺមហារីក ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​មួយ លើ​មនុស្ស​ប្រុស​។ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ច្រើនតែ​កើតមាន​យ៉ាង​យឺត និង​នៅតែ​មិនទាន់​ធ្វើឱ្យ​ក្រពេញ​ប្រូ​ស្តា​ត​នោះ មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅឡើយ​។ ខណៈពេលដែល​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​មួយចំនួន លូតលាស់​យឺត និង​ត្រូវការ​ការព្យាបាល​តិចតួច ឬ​មិនបាច់​ព្យាបាល​នោះ ប្រភេទ​មហារីក​ផ្សេងៗ​ទៀត អាច​នឹង​រីក​រាលដាល​ខ្លាំង និង​លឿន​។​

  • ជំងឺពងគោក កើតលើក្មេងប្រុស​ ដែល​កើតមិនគ្រប់ខែ

    ជំងឺ​ពង​កោ​ក គឺ​ជា​ជំងឺ​មួយ ដែល​ពងស្វាស មិនបាន​ធ្លាក់​មក​នៅក្នុង​កន្លែងរ​បស់​វា (​ថង់​ពងស្វាស​) ដូច​ក្មេង​ប្រុស​ដទៃ មុនពេល​កើត​។ ជាធម្មតា រឿង​នេះ ​កើត​មាន​តែ​លើ​ពងស្វាស​មួយ​ប៉ុណ្ណោះ ប៉ុន្តែមាន​ប្រហែល ១០ ភាគរយ​ប៉ុណ្ណោះ ដែល​កើត​លើ​ពងស្វាស​ទាំងសងខាង​។ ​ជំងឺ​ពង​កោ​ក ជាទូទៅ មិន​កើត​មាន​ជា​ញឹកញាប់​ទេ ប៉ុន្តែ វា​ច្រើន​កើត​លើ​ក្មេងប្រុស ដែល​កើត​មិន​គ្រប់​ខែ​។

  • បើ​កើត​ជំងឺ​រលាក​ក្បាល​លិង្គ ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​!

    ​ចាប់តាំងពី​សញ្ញា​ភាគច្រើន នៃ​ជំងឺ​រលាក​ក្បាល​លិង្គ អាច​មើល​ឃើញនឹងភ្នែក​មក វា​ច្រើនតែ​អាច​កំណត់​រោគវិនិច្ឆ័យ​ដឹង ក្នុងពេល​ពិនិត្យ​រាងកាយ​តែម្តង​។ បើសិន​ជាមាន ការហូរ​ទឹករំអិល​តាម​លិង្គ គ្រូពេទ្យ ប្រហែលជា​យក​ទឹករំអិល​នោះ ទៅ​វិភាគ​រក​វត្តមាន​បាក់តេរី វីរុស ឬ​កោសិកា​ផ្សិត​។ នៅពេល​លទ្ធផល​ចេញ វា​នឹង​អាច​បង្ហាញ​ឱ្យដឹងថា អ្វី​ទៅជា​អ្នកធ្វើ​ឱ្យ​រលាក​ក្បាល​លិង្គ​អ្នកជំងឺ​ហើយ​។​

  • បុរស រួមភេទ​តាម​រន្ធ​គូទ ប្រឈម​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត

    ​ចំពោះ​យន្តការ ដែល​ធ្វើឱ្យ​ក្រពេញ​ប្រូ​ស្តា​ត រង​ការបង្ក​រោគ​នោះ នៅតែ​មិនទាន់មាន​ការយល់ដឹង​ច្បាស់​នៅឡើយ​ទេ​។ បាក់តេរី​ដែល​ធ្វើឱ្យ​រលាក​ក្រពេញ​ប្រូ​ស្តា​ត ប្រហែលជា​អាច​ចូលដល់​ក្រពេញ​នេះ តាមរយៈ​បំពង់​បង្ហួរនោម នៅពេល​មាន​លំហូរ​ទឹកនោម ឬ​លាមក ដែលមាន​មេរោគ​ចេញពី​រន្ធ​គូទ​វិញ​។​

  • ជំងឺ​ដោះ​ធំ ដែល​កើត​លើ​បុរស ដោយសារតែ​ថយចុះ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​

    ​ជំងឺ ដែល​បុរស​មាន​ដោះ​ធំ ដូច​មនុស្ស​ស្រី កើតឡើង​ដោយសារតែ ការថយចុះ​នូវ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន (​អ័រម៉ូន​ភេទ​ប្រុស​) ជាង​អ័រម៉ូន​អឹ​ស​ស្ត្រូ​សែន (​អ័រម៉ូន​ភេទ​ស្រី​)​។ ចំពោះ​មូលហេតុ ដែលនាំឱ្យ​ថយចុះ​អ័រម៉ូន​ភេទ​ប្រុស​បែបនេះ អាច​ដោយសារ​ជំងឺ ដែល​ធ្វើឱ្យ​រំខាន​ដល់​ឥទ្ធិពល ឬ​ថយចុះ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​តែម្តង ឬ​ជា​ជំងឺ​ដែល​ធ្វើឱ្យ​អ័រម៉ូន​អឹ​ស​ស្ត្រូ​សែន​ឡើង​ខ្ពស់​។ មានរឿង​ច្រើនណាស់ ដែល​អាចធ្វើឱ្យ​អ័រម៉ូន​ទាំងពីរ​នេះ​អតុល្យភាព​។​

  • ជំងឺមហារីក​សុដន់ កម្រ​កើត​លើ​បុរស​ណាស់​!

    ជំងឺមហារីក​សុដន់ ចំពោះ​បុរស គឺជា​ជំងឺ​មួយ​កម្រ មាន​ប្រហែល ១ ភាគរយ នៃ​ជំងឺមហារីក​សុដន់​ទាំងអស់​។ ស្ថិតិ​ពី​សមាគម​ជំងឺមហារីក​អា​មេ​រិច បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៥ ប្រហែលជា ២.៣៥០ ករណី​ថ្មី​នៃ​ជំងឺមហារីក​សុដន់ ចំពោះ​បុរស នឹងត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ ហើយ​ជំងឺមហារីក​សុដន់​នេះ នឹង​បណ្តាល​ឱ្យស្លាប់​ប្រហែលជា ៤០០ នាក់​។

  • ពងស្វាស​!

    ​ពងស្វាស គឺជា​ផ្នែក​មួយ​នៃ​សរីរៈ​បន្ត​ពូជ​របស់​បុរស ដែល​មុខងារ​ចម្បង​របស់​វា គឺ​ផលិត​មេជី​វិត​ឈ្មោល និង​អ័រម៉ូន​ភេទបុរស​។​

  • បុរស​អាយុ​ច្រើន ពេល​មានកូន អាច​ប៉ះពាល់​ដល់​ទារក​

    ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញថា អាយុ​របស់​បុរស អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​ទារក ដូចជា​៖ ការ​រលូត​កូន និង​ពិការភាព​ពី​កំណើត ជាដើម​។​

  • តើ​គួរ​ធ្វើ​បែបណា ដើម្បី​ឲ្យ​មេជី​វិត​ឈ្មោល​មាន​សុខ​ភាពល្អ​?

    ​អ្នក​អាច​ជ្រើស​យក​វិធី​ដ៏​សាមញ្ញ​មួយចំនួន​ខាងក្រោម​នេះ ដើម្បី​បង្កើន​ឱកាស​នៅក្នុង​ការផលិត​មេជី​វិត​ឈ្មោល ឱ្យមាន​សុខភាព​ល្អ រួមមាន​៖ ការអនុវត្ត​ការរួម​ភេទ ដោយ​សុវត្ថិភាព ការបរិភោគ​អាហារ​ដែលមាន​សុខភាព​ល្អ និង​ការរក្សា​ទម្ងន់ ជាដើម​។​

  • បុរស អាច​ឆ្លង​មេរោគ​ផ្សិត​ពី​ស្ត្រី ក្រោយ​ការរួម​ភេទ​

    ​អ្នកឯកទេស​ជាច្រើន មិន​ចាត់ទុក​ការឆ្លង​មេរោគ​ផ្សិត គឺជា​ជំងឺ​កាមរោគ​នោះទេ ប៉ុន្តែ​ករណី​នៃ​ការ​រលាក និង​រមាស់​លិង្គ ចំពោះ​បុរស ត្រូវបាន​គេ​ប្រាប់ថា កើតមាន​ក្រោយពី​រួមភេទ​ជាមួយ​ស្ត្រី ដែលមាន​ការឆ្លង​មេរោគ​ផ្សិត​។ ដូចនេះ វា​អាចទៅរួច ចំពោះ​ស្ត្រី ដែល​ត្រូវបាន​ឆ្លង​មេរោគ​ផ្សិត ចម្លង​មេរោគ​ទៅកាន់​បុរស​ដែលជា​ដៃគូ​។​

  • បុរស អាយុ​លើសពី ៧៥ ឆ្នាំ មាន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​

    ​ខណៈដែល​ស្ត្រី អាចជា​គោលដៅ​ចម្បង ទៅលើ​បញ្ហា​សុខភាព​ឆ្អឹង​របស់​ពួកគេ បុរស​ក៏​ជា​អ្នក​ដែលមាន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ផងដែរ ដែល​អាចជា​ជំងឺ​ឆ្អឹង​ស្រួយ និង​ងាយ​បាក់​។​

  • បុរស​ត្រូវ​ស្វែងយល់​ពី​របៀប​ការពារ​សុខភាព​

    ​ការប្រែប្រួល​របៀប​រស់​នៅ​មួយចំនួន អាច​ឆ្ពោះទៅរក​ការការពារ​សុខភាព​បុរស​បាន​។ គ្លីនិក Mayo បានបង្ហាញ​ពី​វិធីសាស្ត្រ ដើម្បី​ការពារ​សុខភាព​របស់​បុរស​។​

  • ទម្លាប់​ល្អ ៥ យ៉ាង ដើម្បី​កាត់បន្ថយ​ជំងឺ​បេះដូង​

    ​នៅក្នុង​ការស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​មើល​ទៅលើ​បុរស និង​ជំងឺ​បេះដូង អ្នកស្រាវជ្រាវ​ជនជាតិ​ស៊ុយអែត បាន​តាមដាន​លើ​បុរស​ជាង ២០.០០០ នាក់​។ នៅពេល​ចាប់ផ្តើម​នៃ​ការស្រាវជ្រាវ បុរស គឺមាន​អាយុ​ពី ៤៥ ទៅ ៧៩ ឆ្នាំ ដែល​មិនមាន​ប្រវត្តិ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ឬ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​នោះទេ​។ ពួកគេ​បានអោយ​ព័ត៌មាន​ទៅ​អ្នកស្រាវជ្រាវ លើ​ទម្លាប់​រស់នៅ​របស់​ពួកគេ អំឡុងពេល​នៃ​ការស្រាវជ្រាវ​ផងដែរ​។​

Free Download

App Store Google play