• ជំងឺពងគោក កើតលើក្មេងប្រុស​ ដែល​កើតមិនគ្រប់ខែ

    ជំងឺ​ពង​កោ​ក គឺ​ជា​ជំងឺ​មួយ ដែល​ពងស្វាស មិនបាន​ធ្លាក់​មក​នៅក្នុង​កន្លែងរ​បស់​វា (​ថង់​ពងស្វាស​) ដូច​ក្មេង​ប្រុស​ដទៃ មុនពេល​កើត​។ ជាធម្មតា រឿង​នេះ ​កើត​មាន​តែ​លើ​ពងស្វាស​មួយ​ប៉ុណ្ណោះ ប៉ុន្តែមាន​ប្រហែល ១០ ភាគរយ​ប៉ុណ្ណោះ ដែល​កើត​លើ​ពងស្វាស​ទាំងសងខាង​។ ​ជំងឺ​ពង​កោ​ក ជាទូទៅ មិន​កើត​មាន​ជា​ញឹកញាប់​ទេ ប៉ុន្តែ វា​ច្រើន​កើត​លើ​ក្មេងប្រុស ដែល​កើត​មិន​គ្រប់​ខែ​។

  • បើ​កើត​ជំងឺ​រលាក​ក្បាល​លិង្គ ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​!

    ​ចាប់តាំងពី​សញ្ញា​ភាគច្រើន នៃ​ជំងឺ​រលាក​ក្បាល​លិង្គ អាច​មើល​ឃើញនឹងភ្នែក​មក វា​ច្រើនតែ​អាច​កំណត់​រោគវិនិច្ឆ័យ​ដឹង ក្នុងពេល​ពិនិត្យ​រាងកាយ​តែម្តង​។ បើសិន​ជាមាន ការហូរ​ទឹករំអិល​តាម​លិង្គ គ្រូពេទ្យ ប្រហែលជា​យក​ទឹករំអិល​នោះ ទៅ​វិភាគ​រក​វត្តមាន​បាក់តេរី វីរុស ឬ​កោសិកា​ផ្សិត​។ នៅពេល​លទ្ធផល​ចេញ វា​នឹង​អាច​បង្ហាញ​ឱ្យដឹងថា អ្វី​ទៅជា​អ្នកធ្វើ​ឱ្យ​រលាក​ក្បាល​លិង្គ​អ្នកជំងឺ​ហើយ​។​

  • បុរស រួមភេទ​តាម​រន្ធ​គូទ ប្រឈម​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត

    ​ចំពោះ​យន្តការ ដែល​ធ្វើឱ្យ​ក្រពេញ​ប្រូ​ស្តា​ត រង​ការបង្ក​រោគ​នោះ នៅតែ​មិនទាន់មាន​ការយល់ដឹង​ច្បាស់​នៅឡើយ​ទេ​។ បាក់តេរី​ដែល​ធ្វើឱ្យ​រលាក​ក្រពេញ​ប្រូ​ស្តា​ត ប្រហែលជា​អាច​ចូលដល់​ក្រពេញ​នេះ តាមរយៈ​បំពង់​បង្ហួរនោម នៅពេល​មាន​លំហូរ​ទឹកនោម ឬ​លាមក ដែលមាន​មេរោគ​ចេញពី​រន្ធ​គូទ​វិញ​។​

  • ជំងឺ​ដោះ​ធំ ដែល​កើត​លើ​បុរស ដោយសារតែ​ថយចុះ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​

    ​ជំងឺ ដែល​បុរស​មាន​ដោះ​ធំ ដូច​មនុស្ស​ស្រី កើតឡើង​ដោយសារតែ ការថយចុះ​នូវ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន (​អ័រម៉ូន​ភេទ​ប្រុស​) ជាង​អ័រម៉ូន​អឹ​ស​ស្ត្រូ​សែន (​អ័រម៉ូន​ភេទ​ស្រី​)​។ ចំពោះ​មូលហេតុ ដែលនាំឱ្យ​ថយចុះ​អ័រម៉ូន​ភេទ​ប្រុស​បែបនេះ អាច​ដោយសារ​ជំងឺ ដែល​ធ្វើឱ្យ​រំខាន​ដល់​ឥទ្ធិពល ឬ​ថយចុះ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​តែម្តង ឬ​ជា​ជំងឺ​ដែល​ធ្វើឱ្យ​អ័រម៉ូន​អឹ​ស​ស្ត្រូ​សែន​ឡើង​ខ្ពស់​។ មានរឿង​ច្រើនណាស់ ដែល​អាចធ្វើឱ្យ​អ័រម៉ូន​ទាំងពីរ​នេះ​អតុល្យភាព​។​

  • ជំងឺមហារីក​សុដន់ កម្រ​កើត​លើ​បុរស​ណាស់​!

    ជំងឺមហារីក​សុដន់ ចំពោះ​បុរស គឺជា​ជំងឺ​មួយ​កម្រ មាន​ប្រហែល ១ ភាគរយ នៃ​ជំងឺមហារីក​សុដន់​ទាំងអស់​។ ស្ថិតិ​ពី​សមាគម​ជំងឺមហារីក​អា​មេ​រិច បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៥ ប្រហែលជា ២.៣៥០ ករណី​ថ្មី​នៃ​ជំងឺមហារីក​សុដន់ ចំពោះ​បុរស នឹងត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ ហើយ​ជំងឺមហារីក​សុដន់​នេះ នឹង​បណ្តាល​ឱ្យស្លាប់​ប្រហែលជា ៤០០ នាក់​។

  • ពងស្វាស​!

    ​ពងស្វាស គឺជា​ផ្នែក​មួយ​នៃ​សរីរៈ​បន្ត​ពូជ​របស់​បុរស ដែល​មុខងារ​ចម្បង​របស់​វា គឺ​ផលិត​មេជី​វិត​ឈ្មោល និង​អ័រម៉ូន​ភេទបុរស​។​

  • បុរស​អាយុ​ច្រើន ពេល​មានកូន អាច​ប៉ះពាល់​ដល់​ទារក​

    ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញថា អាយុ​របស់​បុរស អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​ទារក ដូចជា​៖ ការ​រលូត​កូន និង​ពិការភាព​ពី​កំណើត ជាដើម​។​

  • តើ​គួរ​ធ្វើ​បែបណា ដើម្បី​ឲ្យ​មេជី​វិត​ឈ្មោល​មាន​សុខ​ភាពល្អ​?

    ​អ្នក​អាច​ជ្រើស​យក​វិធី​ដ៏​សាមញ្ញ​មួយចំនួន​ខាងក្រោម​នេះ ដើម្បី​បង្កើន​ឱកាស​នៅក្នុង​ការផលិត​មេជី​វិត​ឈ្មោល ឱ្យមាន​សុខភាព​ល្អ រួមមាន​៖ ការអនុវត្ត​ការរួម​ភេទ ដោយ​សុវត្ថិភាព ការបរិភោគ​អាហារ​ដែលមាន​សុខភាព​ល្អ និង​ការរក្សា​ទម្ងន់ ជាដើម​។​

  • បុរស អាច​ឆ្លង​មេរោគ​ផ្សិត​ពី​ស្ត្រី ក្រោយ​ការរួម​ភេទ​

    ​អ្នកឯកទេស​ជាច្រើន មិន​ចាត់ទុក​ការឆ្លង​មេរោគ​ផ្សិត គឺជា​ជំងឺ​កាមរោគ​នោះទេ ប៉ុន្តែ​ករណី​នៃ​ការ​រលាក និង​រមាស់​លិង្គ ចំពោះ​បុរស ត្រូវបាន​គេ​ប្រាប់ថា កើតមាន​ក្រោយពី​រួមភេទ​ជាមួយ​ស្ត្រី ដែលមាន​ការឆ្លង​មេរោគ​ផ្សិត​។ ដូចនេះ វា​អាចទៅរួច ចំពោះ​ស្ត្រី ដែល​ត្រូវបាន​ឆ្លង​មេរោគ​ផ្សិត ចម្លង​មេរោគ​ទៅកាន់​បុរស​ដែលជា​ដៃគូ​។​

  • បុរស អាយុ​លើសពី ៧៥ ឆ្នាំ មាន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​

    ​ខណៈដែល​ស្ត្រី អាចជា​គោលដៅ​ចម្បង ទៅលើ​បញ្ហា​សុខភាព​ឆ្អឹង​របស់​ពួកគេ បុរស​ក៏​ជា​អ្នក​ដែលមាន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ផងដែរ ដែល​អាចជា​ជំងឺ​ឆ្អឹង​ស្រួយ និង​ងាយ​បាក់​។​

  • បុរស​ត្រូវ​ស្វែងយល់​ពី​របៀប​ការពារ​សុខភាព​

    ​ការប្រែប្រួល​របៀប​រស់​នៅ​មួយចំនួន អាច​ឆ្ពោះទៅរក​ការការពារ​សុខភាព​បុរស​បាន​។ គ្លីនិក Mayo បានបង្ហាញ​ពី​វិធីសាស្ត្រ ដើម្បី​ការពារ​សុខភាព​របស់​បុរស​។​

  • ទម្លាប់​ល្អ ៥ យ៉ាង ដើម្បី​កាត់បន្ថយ​ជំងឺ​បេះដូង​

    ​នៅក្នុង​ការស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​មើល​ទៅលើ​បុរស និង​ជំងឺ​បេះដូង អ្នកស្រាវជ្រាវ​ជនជាតិ​ស៊ុយអែត បាន​តាមដាន​លើ​បុរស​ជាង ២០.០០០ នាក់​។ នៅពេល​ចាប់ផ្តើម​នៃ​ការស្រាវជ្រាវ បុរស គឺមាន​អាយុ​ពី ៤៥ ទៅ ៧៩ ឆ្នាំ ដែល​មិនមាន​ប្រវត្តិ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ឬ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​នោះទេ​។ ពួកគេ​បានអោយ​ព័ត៌មាន​ទៅ​អ្នកស្រាវជ្រាវ លើ​ទម្លាប់​រស់នៅ​របស់​ពួកគេ អំឡុងពេល​នៃ​ការស្រាវជ្រាវ​ផងដែរ​។​

  • ការប្រើ​ទូរស័ព្ទដៃ​ទំនង​ជា​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​ថយគុណភាព​

    ​សេចក្តីរាយការណ៍​ពី Daily Mail បានឲ្យដឹងថា បុរស​ដែល​និយាយ​ទូរស័ព្ទ​រយៈពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទំនង​ជា​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​ថយចុះ​គុណភាព​រហូត​ដល់​ពីរដង​។ តើ​ការប្រើ​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​អាច​បំផ្លាញ

  • លិង្គ ក្លាយជា​កោង ជា​ជំងឺ​ម្យ៉ាង ដែល​អាច​កើតឡើង នៅពេល​បុរស​អាយុ​ច្រើន​

    ​ជំងឺ Peyronie គឺជា​ការវិវត្ត​នៃ​ជាលិកា​សម្លាក​នៅក្នុង​លិង្គ ដែល​បណ្តាលអោយ​លិង្គ ក្លាយទៅជា​កោង​ខុសធម្មតា នៅ​កន្លែង​ដែលមាន​សម្លាក​នោះ​។ ជំងឺ​នេះ​អាច​កើតមាន​ប្រហែល​ពី ១ ទៅ ៨ ភាគរយ​នៃ​បុរស​ទាំងអស់ ដែលជា​ញឹកញាប់​បំផុត គឺ​កើត​ចំពោះ​បុរស ដែលមាន​អាយុ​ប្រហែល​ពី ៤០ ទៅ ៧០ ឆ្នាំ​។ ប៉ុន្តែ វា​ក៏​អាច​កើត​លើ​បុរស​វ័យក្មេង​ផងដែរ​។​

  • បើ​មាន​របួស​លើ​ពងស្វាស ត្រូវ​ទៅរក​គ្រូពេទ្យ​ភ្លាម​

    ការរង​របួស​មួយចំនួន អាចមាន​សភាព​ធ្ងន់ធ្ងរ និង​ប្រហែលជា​អាចត្រូវការ​ការព្យាបាល​ស​ង្គ្រោះ​បន្ទាន់​។ សូម​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ណាមួយ ដូចជា​ការរង​របួស​នេះ បាន​ទៅ​ប៉ះ​លើ​ស្បែក ដែល​ស្រោប​ពងស្វាស​ មួយ​ម៉ោង​ក្រោយ​ការរង​របួស ការឈឺចាប់​នៅតែ​មិន​អន់ថយ​ និង​អ្នក​នៅតែ​បន្ត​មាន​អារម្មណ៍​ចង្អោរ ឬ​ក្អួត​ ជាដើម។

  • រោគសញ្ញា​មួយចំនួន ដែល​បង្ហាញ​ពី​ជំងឺ​ឈាម​ក្នុង​ទឹកកាម

    រោគសញ្ញា ដែល​អម​ជាមួយ​ឈាម នៅក្នុង​ទឹកកាម អាចមាន​ដូចជា នោម​មកមានការ​ឈឺចាប់​ខ្លាំង​ មានការ​ឈឺចាប់​ខ្លាំង ពេល​បញ្ចេញ​ទឹកកាម​ និងមាន​ឈាម នៅក្នុង​ទឹកនោម​ ជាដើម។

Free Download

App Store Google play