• បុរស​សម្រេច​កាម​ដោយ​ខ្លួនឯង នៅតែមាន​សមត្ថភាព​មានកូន​ជាធម្មតា​

    ​បុរស ដែល​សម្រេច​ចំណង់​ផ្លូវភេទ​ដោយ​ខ្លួនឯង​ញឹកញាប់ គឺ​មិន​ទំនង​ជាមាន​ឥទ្ធិពល​ច្រើន​លើ​សមត្ថភាព​ក្នុង​ការអោយ​ដៃគូ​មាន​ផ្ទៃពោះ​ឡើយ​។ មាន​ទិន្នន័យ​មួយចំនួន បាន​បង្ហាញថា គុណភាព​នៃ​ទឹកកាម គឺ​ល្អ​បំផុត នៅពេល​បន្ទាប់ពី​ការបញ្ចេញ​ទឹកកាម​បាន ២ ឬ ៣ ថ្ងៃ​។

  • មេជី​វិត​ឈ្មោល អាចរ​ស់បាន​៣-៥ ថ្ងៃ នៅពេល​ទឹកកាម បញ្ចេញ​ចូលក្នុង​ទ្វារមាស​

    មេជី​វិត​ឈ្មោល ក្រោយពេល​បញ្ចេញ​មក​ក្រៅ អាច​រស់នៅ​បានយូរ​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​កាលៈទេសៈ​។ មេជី​វិត​ឈ្មោល ដែល​បញ្ចេញ​ចូលទៅក្នុង​ទ្វារមាស​របស់​ស្ត្រី អាច​រស់នៅក្នុង​ទឹករំអិល ក្នុង​ក​ស្បូន​របស់​ស្ត្រី ឬ​ក្នុង​បំពង់​ដៃ​ស្បូន ក្នុង​រយៈពេល​ពី​បី ទៅ​ប្រាំ​ថ្ងៃ​។

  • សារធាតុ​គីមី​ក្នុង​ថង់​ប្លា​ស្ទិ​ច ធ្វើ​ឲ្យ​ថយចុះ​កម្រិត​អ័រម៉ូន តេ​ស្តូ​ស្តេ​រ៉ូ​ន ចំពោះ​បុរស​

    ​ការស្រាវជ្រាវ​ថ្មី​មួយ បាន​និយាយថា ការប៉ះពាល់​ទៅនឹង​សារ​ធាតុគីមី​មួយចំនួន ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ថង់​ប្លា​ស្ទិ​ច និង​ផលិតផល​ដទៃទៀត ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ចំពោះ​បុរស​។​

  • កាត់​ស្បែក​ចុង​លិង្គ អាច​បង្ការ​ជំងឺមហារីក​លិង្គ​

    ​អ្វីដែល​បង្កើន​ឱកាស​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ ត្រូវបាន​គេ​ហៅថា កត្តា​ហានិភ័យ​។ ការ​មាន​កត្តា​ហានិភ័យ មិនមែន​មានន័យថា អ្នក​នឹងមាន​ជំងឺមហារីក​នោះទេ ការ​មិនមាន​កត្តា​ហានិភ័យ ក៏​មិនមែន​មានន័យថា អ្នកនឹង​មិនកើត​ជំងឺមហារីក​ផងដែរ​។ អ្នក​ដែល​គិតថា ពួកគេ​អាចមាន​ហានិភ័យ​នោះ គួរតែ​ពិគ្រោះ​បញ្ហា​ជាមួយនឹង​គ្រូពេទ្យ​។

  • ការសិក្សា​៖ មនុស្ស​ប្រុស មិន​ចូលចិត្ត​ការប្រើ​ស្រោមអនាម័យ​នោះទេ​

    ​ការសិក្សា​ថ្មី​មួយ ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន International Journal of Sexual Health បានអោយដឹងថា មនុស្ស​ប្រុស មិន​ចូលចិត្ត​ការប្រើ​ស្រោមអនាម័យ​នោះទេ​។ ក៏ប៉ុន្តែ​បុរសៗ ត្រូវតែ​រួមភេទ ដោយ​ប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​ការពារ​ជំងឺឆ្លង​ផង និង​ដើម្បី​ពន្យារកំណើត​ផង​។​

  • ការព្យាបាល ដោយ​ប្រើ​ថ្នាំ Testosterone ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង​

    ​ការសិក្សា​ថ្មី បានបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន តេ​ស្តូ​ស្តេ​រ៉ូ​ន (Testosterone) នឹង​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ សម្រាប់​ឧទាហរណ៍​នៃ​ការសិក្សា​មួយ​បាន​រាយការណ៍​ថា ការព្យាបាល​ដោយ​អ័រម៉ូន​Testosterone អាច​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង​ចំពោះ​បុរស ដែលមាន​អាយុ ៦៥ ឆ្នាំ ឬ​លើសពីនេះ ហើយក៏​ដូចគ្នា​ផងដែរ ចំពោះ​បុរស​វ័យក្មេង​ដែល​ធ្លាប់មាន​ប្រវត្តិ​ជំងឺ​បេះដូង​ពីមុនមក​។

  • បុរស ពេល​ចាស់​ទៅ ប្រឈម​នឹង​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ ឬ​ជំងឺ​តម្រង់​នោម​

    ​មនុស្ស​ប្រុស​វ័យ​ចំណាស់​ភាគច្រើន ជៀស​មិន​ផុតពី​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​។ រោគសញ្ញា​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ អាចពាក់ព័ន្ធ​នឹង​បញ្ហា​នោម​អត់​អស់ ឬ​មាន​បញ្ហា​ជាមួយនឹង​ការ​ទុក​ទឹកនោម​ក្នុង​ប្លោកនោម​។​

  • អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ជា​អ័រម៉ូន​សំខាន់​ចំពោះ​បុរស​

    ​ការស្រាវជ្រាវ​ថ្មី​មួយ បាន​និយាយថា ការប៉ះពាល់​ទៅនឹង​សារធាតុ​គីមី​មួយ​ចំ​នួ ន​ដែល​ត្រូវបាន​រកឃើញ នៅក្នុង​ថង់​ប្លា​ស្ទិ​ច និង​ផលិតផល​ដទៃទៀត ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ចំពោះ​បុរស​ស្ត្រី និង​កុមារ​។​

  • ក្មេងប្រុស​ជំទង់ ដែលមាន​ដោះ​ធំ ដោយសារ​ការផ្លាស់ប្តូរ​អ័រម៉ូន នៅពេល​ពេញវ័យ​

    ក្មេងប្រុស​ជំទង់ ដែលមាន​ដោះ​ធំ គឺ​បង្កឡើង​ដោយ​ការផ្លាស់ប្តូរ​អ័រម៉ូន​នៅពេល​ពេញវ័យ​។ ជាធម្មតា​វា​បាត់​វិញ ក្នុង​រយៈពេល ៦ ខែ ទៅ ២ ឆ្នាំ​បន្ទាប់ពី​ពេញវ័យ​។ ចំពោះ​បុរស​ពេញវ័យ​វិញ ការឡើង​ដោះដូ​ចមនុស្ស​ស្រី​ភាគច្រើន បង្កឡើង​ដោយ​លក្ខខណ្ឌ​មួយចំនួន ដូចជា ជំងឺមហារីក​ថ្លើម ជំងឺមហារីក​សួត​ជំងឺថ្លើម​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំង ឬ​ដោយសារ​មាន​បញ្ហា​អ័រម៉ូន ដូចជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ឬ​ជំងឺមហារីក​ពងស្វាស​។​

  • កោរ​រោម មិនអាច​ធ្វើ​ឲ្យ​ដុះ​ឡើង​មកវិញ ក្រាស់ និង​ខ្មៅ​ជាង​មុន​ទេ​

    ការ​កោរ​រោម​លើ​រាងកាយ អាចធ្វើអោយ​វា​ដុះ​ឡើង​មកវិញ​ក្រាស់ និង​ខ្មៅ​ជាង​មុន​។ ការ​កោរ​រោម មិនបាន​ធ្វើអោយ​ផ្លាស់ប្តូរ​កម្រាស់ ពណ៌ ឬ​ការលូតលាស់​របស់​វា​នោះទេ​។ ការ​កោរ​រោម​លើ​មុខ ឬ​លើ​រាងកាយ ធ្វើអោយ​រោម​ទាំងនោះ​មាន​ចុង​ទាលៗ ដែល​អាចធ្វើអោយ​យើង​មាន​អារ​ម្មរណ៍​ថា វា​ដូចជា​ក្រាស់​ជាង​មុនពេល​ដែល​រោម​ទាំងនោះ​ដុះ​ឡើងជា​ថ្មី​។ ​

  • លិង្គ មិន​ឡើង​រឹង គួរ​ធ្វើ​ដូចម្តេច​?

    បញ្ហា​ដែលនាំអោយ​លិង្គ មិនអាច​រឹង​កើត​នោះ ច្រើនតែ​បណ្តាលមកពី​លំហូរ​របស់​ឈាម​តែម្តង​។ ដូច្នេះ បេះដូង គួរតែ​ធ្វើយ៉ាងណា​រក្សា​ការងារ​របស់ខ្លួន​អោយបាន​ល្អ សម្រាប់​ការ​ច្របាច់​ឈាម​ទៅក្នុង​ខ្លួន​បាន​គ្រប់គ្រាន់ ជាពិសេស ជំនួយ​ដល់​ការឡើង​រឹង​របស់​លិង្គ​តែម្តង​។ អ្វី​ក៏ដោយ​អោយតែ​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​បេះដូង ដូចជា ការ​ធាត់​ជ្រុល ឬ​ការជក់បារី សុទ្ធតែ​នាំអោយមាន​បញ្ហា​ដល់​លិង្គ​ទាំងអស់​។

  • ហាត់ប្រាណ ការសម្រួល​ផ្លូវដង្ហើម ឬ​ការ​សមាធិ អាចជួយ​ដល់​បុរស​ហៀរ​នោម ដោយ​មិនដឹង​ខ្លួន

    ​មូលហេតុ​ភាគច្រើន ដែល​បណ្តាលអោយ​បុរស​ហៀរ​នោម ដោយ​មិនដឹង​ខ្លួន មានដូចជា ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ខួរក្បាល​។​

  • បុរស​ចាប់ពី ២០​ឆ្នាំ​ឡើងទៅ គួរតែ​ពិនិត្យ​រក​ជាតិ​ខ្លាញ់ ក្នុង​ឈាម​

    ច្រើនជាង​មួយ​ភាគបី​នៃ​មនុស្សពេញវ័យ​នៅ​សហរដ្ឋអាមេរិក មាន​កម្រិត​ទ្រី​គ្លី​សេរី​ត ក្នុង​ឈាម​ខ្ពស់​។ ទ្រី​គ្លី​សេ​រីត គឺជា​ជាតិ​ខ្លាញ់​មួយ​ប្រភេទ​មាននៅ​ក្នុង​ឈាម​។ បើទោះបី​វា​ជា​បញ្ហា ដែល​ច្រើន​កើតមាន ប៉ុន្តែ វា​មិនមាន​នរណាម្នាក់ បានដឹង​ពី​រឿង​ដំបូង​នៃ​ការឡើង​ខ្ពស់​នៃ​ទ្រី​គ្លី​សេ​រីត​នេះ​ទេ​។​

  • មូលហេតុ​មួយចំនួន នាំ​ឲ្យ​លិង្គ​ខ្សោយ

    ​ប្រាកដ​ណាស់ អ្នកនឹង​ដឹង​នៅពេលដែល​ចំណង់​ផ្លូវភេទ មានការ​ថយចុះ ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ​ថា មនុស្ស​ប្រុស ងាយ​នឹង​ខ្សោយ​ខាង​ផ្លូវភេទ​ណាស់​។ ដូច្នេះ បើសិនជា​មនុស្ស​ប្រុស កំពុង​តែមាន​បញ្ហា​ដូចខាងក្រោម​នេះ វា​នឹង​មានរឿង​ច្រើន​ថែមទៀត ដែល​ត្រូវ​ដោះស្រាយ​។

  • ប្រុសៗ ក៏ត្រូវ​រក្សា​ស្បែកក្បាល ដូច​ស្ត្រី​ដែរ​!

    ​គន្លឹះ​សំខាន់ ដើម្បីអោយ​សក់​ក្បាល​មើលទៅ​អស្ចារ្យ​នោះ គឺ​ត្រូវតែមាន​ការថែរក្សា​ស្បែកក្បាល​ដ៏​ល្អ​។ បុរស​ភាគច្រើន មិន​ត្រឹមតែ​មិន​ខ្វល់​ពីស​ក់​ក្បាល​ពួកគេ​ទេ តែ​ក៏​មិន​មានការ​ស្ទាបស្ទង់​អំពី​សុខភាព​ស្បែកក្បាល​ពួកគេ​ទៀតផង​។ រឿងនេះ មិន​ត្រូវការ​ពេលវេលា និង​ការថែទាំ​ខ្លាំងក្លា​នោះទេ​។​

  • ជំងឺមហារីក​ពងស្វាស អាច​នាំអោយ​បុរស គ្មាន​កូន

    ​ជំងឺមហារីក​ពងស្វាស អាច​តម្រូវអោយមាន​កា​រ​ព្យាបាល ដោយ​ការវះកាត់​យក​ពងស្វាស​ចេញ​។ ក្នុងករណី​ភាគច្រើន ការវះកាត់​យក​ពងស្វាស​ចេញ មិន​បង្កអោយមាន​បញ្ហា​ផ្លូវភេទ ក្នុង​រយៈពេល​វែង ឬ​ធ្វើអោយ​អ្នក​មិនអាច​មានកូន​បាន​នោះទេ​។ ប៉ុន្តែ ប្រសិនបើ​អ្នកមាន​បញ្ហា​ទាំងនេះ មុនពេល​ធ្វើការ​ព្យាបាល​ការវះកាត់ អាច​នឹង​ធ្វើអោយ​បញ្ហា ដែលមាន​ស្រាប់​របស់​អ្នក​កាន់តែ​អាក្រក់​។

Free Download

App Store Google play