សុខភាពបុរស

បញ្ហា​មួយចំនួន ដែល​រំខាន​ដល់​ការឡើង​រឹង​នៃ​លិង្គ​

​បញ្ហា​ដែល​នាំអោយ​លិង្គ​មិន​អាច​រឹង​កើត​នោះ ច្រើន​តែ​បណ្តាលមកពី​លំហូរ​របស់​ឈាម​តែម្តង​។ ដូច្នេះ បេះដូង គួរតែ​ធ្វើ​យ៉ាងណា​រក្សា​ការងារ​របស់​ខ្លួន​អោយបាន​ល្អ សម្រាប់​ការ​ច្របាច់​ឈាម​ទៅ​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់ ជាពិសេស ជំនួយ​ដល់​ការឡើង​រឹង​របស់​លិង្គ​តែម្តង​។ អ្វី​ក៏ដោយ​អោយ​តែ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​បេះដូង ដូចជា ការ​ធាត់​ជ្រុល ឬ​ការជក់បារី សុទ្ធតែ​នាំអោយមាន​បញ្ហា​ដល់​លិង្គ​ទាំងអស់​។ 
​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន គឺជា​កត្តា​ទី​ពីរ ដែលមាន​សារៈសំខាន់​សម្រាប់​ធ្វើ​អោយ​លិង្គ​រឹង ហើយក៏​មាន​រឿង​ចម្លែកៗ​ជាច្រើន​ទៀត ដែល​ប៉ះពាល់​ដល់​ការផលិត​របស់​វា​ដែរ​។ 
 
​បង្អែម​
​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ផ្អែម ដូចជា ខេ​ក​(cake)មួយ​ដុំ ឬ​ទឹកក្រូច​មួយ​កំប៉ុង ក៏​អាច​ជា​ដើម​ហេតុ​នាំ​អោយ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​កើតឡើង ដូច្នេះ វា​នឹង​ទៅ​ភ្ញោ​ច​អោយ​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​។ ប៉ុន្តែ តាម​ការសិក្សា​បានអោយដឹងថា ដំណើរ​ខាងលើនេះ បែរ​ជា​ប៉ះពាល់​ដល់​ការផលិត​របស់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទៅវិញ​ទេ​។ 
ការ​គេង​មិនបាន​ល្អ​
​ការ​គេង​រយៈពេល ៥ ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​រយៈពេល​មួយ​យប់ រយៈពេល​ពីរ​បី​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹង​ធ្វើ​អោយ​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ថយ​ចុះ​បាន ១០ ភាគរយ​ទៅ​ហើយ​ចំពោះ​បុរស​វ័យក្មេង​ដែល​មាន​សុខភាព​ល្អ​។ ការ​គេង គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការផលិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ ដូច្នេះហើយ បើសិន​ជា​អ្នក​មិន​បាន​ទទួលទានដំណេក​គ្រប់គ្រាន់ (​ជុំវិញ ៨ ម៉ោង​ក្នុង​មួយ​យប់​) ទេ ក៏​កុំ​បាច់​ភ្ញាក់ផ្អើល​អី ទោះបីជា​ការឡើង​រឹង​របស់​លិង្គ​មាន​ភាព​ខ្សោយ​តិចតួច​ក៏ដោយ​។ 
 
​កូនតូច​គេង​ក្នុង​បន្ទប់​ជាមួយ​
​តាម​ការសិក្សា​បានអោយដឹងថា ការ​ដែល​អោយ​កូនតូច​គេង​ក្នុង​អង្រឹង​ក្នុង​បន្ទប់ដេក​របស់​អ្នក ក៏​អាច​បន្ថយ​ការផលិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចាប់ពី ៧ ភាគរយ​ឡើងទៅ​ដែរ​។ អ្នក​ប្រហែលជា​គិតថា នោះ​អាច​ជា​បញ្ហា​បណ្តាល​មក​ពី​ការ​គេង​មិន​គ្រប់គ្រាន់​។ ប៉ុន្តែ ការផ្លាស់ប្តូរ​អ័រម៉ូន​ដែល​បណ្តាល​មកពី​ការចំណាយ​ពេលវេលា​នៅ​យប់​បន្ទាប់ សម្រាប់​កូន​របស់​អ្នក​ទេ ទើប​ធ្វើ​អោយ​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ថយចុះ​។ 
សណ្តែកសៀង​
​អាហារមួយ​ប្រភេទ​នេះ មាន​ធាតុ​ផ្សំ​មួយ​ប្រភេទ ដែល​មាន​លក្ខណៈ​ដូច​ជា​អ័រម៉ូន​អឺ​ស្ត្រូ​សែន​ដែរ ដែល​វា​អាច​ប៉ះពាល់​ដល់​ការរក្សា​ទុក​របស់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូនក្នុង​រាងកា​យបាន​។ គ្រាន់តែ​សណ្តែកសៀង​បន្តិចបន្តួច​មិនអាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​អ្នក​បាន​ទេ​។ ប៉ុន្តែ បើ​របប​អាហារ​មាន​ចំនួន​សណ្តែកសៀង​ច្រើន​វិញ វា​ពិតជា​បង្ក​បញ្ជា​ទៅលើ​ការឡើង​រឹង​របស់​លិង្គ​ជាក់​ជា​មិនខានឡើយ​។ 
 
​មិន​ចេញពី​ផ្ទះ​
​វីតាមីន D ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​ការផលិត​របស់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ ការដែល​មិន​អាច​ទទួលបាន​វីតាមីន D គ្រប់គ្រាន់​ពី​ពន្លឺព្រះអាទិត្យ ឬ​របប​អាហារ​ទេ ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​អាច​នឹង​ថយ​ចុះ​ចាប់​ពី ២០ ភាគរយ​ឡើងទៅ​។ អ្នកជំនាញ​បាន​ពន្យល់ថា គ្រាន់តែ​ចំណាយពេល ១៥ នាទី ឈរ​ហាលថ្ងៃ​សោះ ក៏​គ្រប់គ្រាន់​នឹង​ទទួលបាន​វីតាមីន D ដែរ​។ 
រត់​ហាត់ប្រាណ​ច្រើនពេក​
​ការចំណាយ​ពេលវេលារ​ត់​ហាត់ប្រាណ​ចាប់ពី ៦៤ គីឡូម៉ែត្រ​ឡើងទៅ​ជា​រៀង​រាល់​សប្តាហ៍ អាច​នឹង​ធ្វើ​អោយ​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ថយ​ចុះ​រហូតដល់ ១៧ ភាគរយ​។ ការ​ដែល​ធ្វើ​ការរត់​ច្រើនពេក​អាចធ្វើអោយ​រំខាន​ដល់​ការទំនាក់ទំនង​រវាង​ខួរក្បាល និង​ក្រពេញ​សម្រាប់​ផលិត​អ័រម៉ូន ជាពិសេស​អ័រម៉ូន​ភេទ​ប្រុស​តែម្តង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play