សង្រ្គោះបឋម

បើ​ពស់​ចឹក​ត្រូវធ្វើ​ដូចម្តេច​?

​ក្នុង​រដូវ​ទឹកជំនន់ គឺជា​ពេលវេលា​មួយ ដែល​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ទាំង​អនាម័យ​ក្នុង​ការរស់នៅ ទាំង​ការត្រៀមខ្លួន​សម្រាប់​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ដោយ​ចៃដន្យ​ណាមួយ ក្នុង​នោះ​បញ្ហា​សត្វ​ទិច ឬ​ខាំ ក៏​ជា​បញ្ហា​ចម្បង​មួយ​ផងដែរ​។ នៅពេល​មាន​ទឹកជំនន់ សត្វ​ទាំងឡាយ​ខំ​ស្វែងរក​ទីទួល​ដើម្បី​រស់​នៅ ដែល​ជាហេតុ​ធ្វើអោយ​មនុស្ស​ងាយ​នឹង​មាន​ការ​ចឹក ឬ​ខាំ​ពី​ពពួកសត្វ​ទាំងនេះ ជាពិសេស គឺ​សត្វ​ពស់​។ ដូច្នេះ ការយល់ដឹង​ពី​ការបង្ការ និង​ដោះស្រាយ​ពេល​ដែល​មាន​សត្វ​ខាំ ឬ​ចឹក គឺ​ពិតជា​ចាំបាច់​សម្រាប់​រយៈពេល​នេះ​។ ខាងក្រោម​នេះ គឺជា​ប្រការ​ដែល​អ្នក​គួរតែ​ស្វែងយល់ នៅពេល​ដែល​សត្វ​ពស់​ខាំ ឬ​ចឹក ៖
  • ​រក្សា​ស្ថានភាព​អោយ​នៅ​ធម្មតា និង​មិន​ស្លន់ស្លោ​ពេក​។​
  • ​រក្សា​ដៃ​ឬ​ជើង​ដែល​ត្រូវ​ពស់​ចឹង ឬ​ខាំ​អោយ​នៅ​ស្ងៀម​មួយកន្លែង ដើម្បី​ជៀសវាង​ជាតិ​ពិស កុំអោយ​មាន​ការរីក​រា​ល​ដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ 
  • ​យក​គ្រឿងអលង្ការ​ចេញ មុនពេល​ដែល​វា​ចាប់ផ្តើម​ហើម​។ 
  • ​រក្សា​ទីតាំង​ដែល​ត្រូវ​ពស់​ចឹក ឬ​ខាំ​គឺ​អោយ​នៅ​ក្រោម​កម្រិត​នៃ​បេះដូង​។ 
  • សម្អាត​មុខរបួស​ប៉ុន្តែ​មិន​ត្រូវ​អោយ​ប៉ះ​ទឹក​ទេ ហើយ​គ្រប​វា​ជាមួយនឹង​ក្រណាត់​ស្ងួត​ស្អាត​។ 
  • អប​វា ដើម្បី​កាត់បន្ថយ​ចលនា​លើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក ប៉ុន្តែ ត្រូវ​ទុក​វា​អោយ​រលុងៗ​ដូច្នេះ វា​មិន​ធ្វើ​អោយ​រំខាន​ដល់​លំហូរ​ឈាម​រត់​។ 
  • ​កុំ​ស្អំ​ទឹកកក​។ 
  • ​កុំ​កាត់ ឬ​ចាក់​មុខរបួស​ឬ​ព្យាយាម​បឺត​យក​ពិស​ចេញ​។​
  • ​កុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ឬ​អាល់កុល​។​
  • ​កុំ​ព្យាយាម​ចាប់​ពស់​ដែល​បាន​ចឹក​អ្នក​នោះ​អោយ​សោះ តែ​ត្រូវ​ព្យាយាម​ចំណាំ​ពណ៌ និង​រូបរាង​របស់​វា​ដូច្នេះ​អ្នក​អាច​ពិពណ៌នា​ប្រាប់​គ្រូពេទ្យ​បាន ដែល​វា​អាច​នឹង​ជួយ​ដល់​ការព្យាបាល​។ 
​ទូរស័ព្ទ​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់ ឬ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ពស់​ចឹក​មាន​ការប្តូរ​ពណ៌ ឬ​ចាប់ផ្តើម​ហើម​ឬ​មាន​ការឈឺចាប់​ខ្លាំង​៕ - nara
ត្រួតពិនិត្យដោយwww.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  តុលា ឆ្នាំ 2014

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play