សុខភាពបុរស

ជំងឺមហារីក ក្រពេញប្រូ​ស្តាត​

​មហារីក​ក្រពេញប្រូ​ស្តាត គឺជា​ជំងឺមហារីក ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​លើ​មនុស្ស​ប្រុស​។ វា​ច្រើន​តែ​មាន​ការលូតលាស់​យឺតៗ ហើយក៏​មិន​បង្ក​ជាការ​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ទៀត​ផង​។ ខណៈពេលដែល​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​លូតលាស់​យ៉ាងយឺត និង​ប្រហែលជា​ត្រូវការ​ការព្យាបាល​តិចតួច ឬ​មិន​បាច់​ព្យាបាល​តែ​ម្តងនោះ ក៏​មាន​ប្រភេទ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ខ្លះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​អាច​រាលដាល​បាន​យ៉ាង​លឿន​ទៅ​វិញ​។ 
​ជំងឺមហារីក​ក្រពេញប្រូ​ស្តាតដែល​រក​ឃើញ​ទាន់​ពេលវេលា អាច​មាន​ឱកាស​ច្រើន​ក្នុងការ​ព្យាបាល​បាន​ជោគជ័យ​។ 
​រោគសញ្ញា​
​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ប្រហែលជា​មិន​បង្ក​ជា​រោគសញ្ញា​នៅ​ដំណាក់កាល​ភ្លាមៗ​ទេ តែ​វា​នឹង​មាន​រោគសញ្ញា​នៅពេល​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ ដូចជា ៖
  • ​ពិបាក​នោម​
  • បន្ថយ​កម្លាំង​លំហូរ​នោម​
  • ​ឈាម​ក្នុង​ទឹកនោម​
  • ឈាម​ក្នុង​ទឹកកាម​
  • ​ឈឺ​ចង្កេះ សន្លាក់​ត្រគាក ឬ​ភ្លៅ​
  • មិន​ស្រួល​ក្នុង​តំបន់​អាង​ត្រគាក​
  • ​ឈឺ​ឆ្អឹង​
  • ​ងាប់​លិង្គ​៕ - sean

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play