សង្រ្គោះបឋម

​សង្គ្រោះ​បឋម សម្រាប់​ការ ហូរ​ឈាម​ធ្ងន់ធ្ងរ​

​ការ​ហូរឈាម អាច​កើតមានឡើង នៅពេលដែល​មាន​ការ​ដាច់​រហែក នៅលើ​សរសៃឈាម ដែល​អាច​ជា​ការ​ហូរឈាម នៅ​ខាងក្នុង​រាងកាយ ឬ​ការ​ហូរឈាម​នៅ​ខាងក្រៅ​រាងកាយ ដែល​យើង​អាច​ដឹង​បាន​ដោយ​ងាយ​។

ជាទូទៅ ការ​ហូរ​ឈាម​តិតតួច​អាច​នឹង​មិន​បង្ករ អោយមាន​បញ្ហា​ធ្ងន់ធ្ងរ​នោះទេ តែ​ក្នុងករណី​មាន​ហូរ​ឈាម​ច្រើន វា​អាច​នាំអោយ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​អាច​ជា​ការ​គម្រាមកំហែង ដល់​អាយុជីវិត​បាន​។​

​ចំពោះ​ការ​ហូរឈាម​ធ្ងន់ធ្ងរ សូម​អនុវត្ត​សកម្មភាព​ទាំងនេះ ជាបន្ទាន់ ៖
•​    ​យក​អ្វីៗ​ដែល​មិន​ស្អាត ចេញពី​មុខរបួស ៖ សូម​កុំ​យក​វត្ថុ​ដែល​មាន​ទំហំ​ធំ ឬ​បាន​ចាក់​ចូល​យ៉ាងជ្រៅ​ចេញ​។ សូម​កុំ​ព្យាយាម​លាង​សម្អាត​មុខរបួស​។ ការងារ​ដំបូង​របស់​អ្នក​គឺ បញ្ឈប់​ការ​ហូរឈាម​។ បើ​អាច សូម​ពាក់​ស្រោមដៃ​ការពារ​ផង​។​
•​    ​បញ្ឈប់​ការ​ហូរឈាម ៖ ដាក់​បង់​រុំ ឬ​ក្រណាត់​ស្អាត​លើ​មុខរបួស​។ សង្កត់​អោយបាន​ខ្លាំង​ដោយ​បាត់​ដៃ​របស់​អ្នក ដើម្បី​គ្រប់គ្រង​ការ​ហូរឈាម​។ សង្កត់​អោយ​ជាប់ ឬ​ប្រើ​ស្កុត​បិត ឬ​ប្រើ​ដៃ​របស់​អ្នក ប្រសិនបើ​គ្មាន​អ្វី​សោះ​នៅ​ជិត​អ្នក​ទេនោះ​។​
•​    ​ជួយ​អោយ​អ្នក​ដែល​រងរបួស​បាន​គេង​ត្រង់ ៖ ហើយ​ដណ្តប់ភួយ ដើម្បី​ទប់ស្កាត់​ការបាត់បង់​កំដៅ​រាងកាយ​។ បើ​អាចធ្វើ​បាន សូម​លើកជើង​គេ​អោយ​ខ្ពស់​ជាង​ដងខ្លួន​បន្តិច​។​
•​    ​កុំ​យក​បង់​រុំ​ចេញ ៖ ប្រសិនបើ​មាន​ការ​ហូរឈាម អាច​មើលឃើញ​ចេញ​តាម​បង់​រុំ ឬ​ក្រណាត់​ដែល​កំពុង​រុំ នៅលើ​មុខរបួស សូម​បន្ថែម​បង់​រុំ​មួយ​ផ្សេងទៀត និង​បន្ត​សង្កត់​អោយ​ខ្លាំង ហើយ​ហាម​ដក​យក​ចេញ​។​
•​    ​ហាម​ធ្វើ​ចលនា​នៅ​តំបន់ ដែល​បាន​បាន​រងរបួស នៅពេល​ដែល​ឈាម​ឈប់​ហូរ ៖ ទុក​អោយ​បង់​រុំ​នៅនឹងកន្លែង​នោះ ហើយ​បញ្ចូន​អ្នក​ដែល​រងរបួស ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។​

​សូម​ហៅ​ទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះបន្ទាន់ ដែល​នៅ​ជិត​អ្នក​បំផុត ប្រសិនបើ​ការ​ហូរឈាម​នេះ គឺ​មកពី​ការ​ប៉ះ​ទង្កិច ឬ​ការរង​របួស​ដ៏​ធំ​មួយ​នេះ ឬ​បើ​អ្នក​សង្ស័យថា ការ​ហូរ​ឈាម​នៅ​ខាងក្នុង​រាងកាយ ដែល​អាច​មាន​រោគសញ្ញា​ដូចជា ៖
​    ​ការ​ហូរ​ឈាម​ពី​ត្រចៀក ច្រមុះ មាត់ ឬ​រន្ធ​គូថ​
​    ​ក្អួត ឬ​ក្អកមាន​ឈាម​មក​ជាមួយ​
​    ​ឡើង​ជាំ​លើ​ស្បែក​
​    ​ហើម ហើយ​ឈឺចាប់ ពេល​ប៉ះ​លើ​ពោះ​
​    ​ត្រជាក់​ស្បែក ឡើង​សម្បុរគីង្គក់​
​    ​ស្រេកទឹក​ខ្លាំង​
​    ​មាន​បាក់ឆ្អឹង​
​    ​ជីពចរ​លោត​ញាប់ ខ្សោយៗ ឡើង​ស្លេក បែកញើស​ខ្លាំង ដង្ហើម​ញាប់ និង​មាន​ការថយចុះ​ការ​ដឹងខ្លួន​៕ - nara

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play