ជំងឺទូទៅ

ពិនិត្យ​ទឹក​ខួរ​ឆ្អឹងខ្នង អាច​ដឹង​ពី​ជំងឺ​អ្វីខ្លះ​?

​ទឹក​ខួរឆ្អឹងខ្នង ដែល​ត្រូវបាន​យក​ដោយ​ការបូមទឹក​ឆ្អឹងខ្នង​នោះ អាច​ត្រូវបាន​គេ​ប្រើ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន ដូចជា ការ​ហូរ​ឈាម​ជុំវិញ​ខួរក្បាល ការកើនឡើង​សម្ពាធ​ដោយសារ​តែ​ក្បាល​រីក​ធំ ការ​រលាក​ខួរក្បាល រលាក​ស្រោម​ខួរក្បាល ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល ឬ​ឆ្អឹងខ្នង​ជាដើម​។ ជួនកាល ទឹក​ខួរឆ្អឹងខ្នង ក៏​អាច​បង្ហាញ​ពី​ជំងឺ នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដូចជា ជំងឺ​ក្រិន​ច្រើន​កន្លែង​ផងដែរ​។​


​ប៉ុន្តែ នៅពេល​ដែល​ទឹក​ខួរ​ឆ្អឹងខ្នង ត្រូវបាន​បង្ហូរ​ចេញ អំឡុង​ពេល​ចាក់​បូមទឹក​ខួរឆ្អឹងខ្នង​នោះ ហានិភ័យ រួមមាន ការឈឺ​ក្បាល ការ​ហូរឈាម និង​ការឆ្លង​មេរោគ​។ ផលវិបាក​ទាំងនេះ អាច​មិន​មាន​ជា​ញឹកញាប់​នោះទេ លើកលែង​តែ​ការឈឺ​ក្បាល ដែល​អាច​លេចឡើង​ពី​ប៉ុន្មាន​ម៉ោង ទៅ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​បូមទឹក​ឆ្អឹងខ្នង​រួច​។ ការឈឺ​ក្បាល កើតមាន​ឡើង​មិន​សូវ​ជា​ញឹកញាប់​នោះទេ នៅពេល​ដែល​អ្នកជំងឺ នៅតែ​គេង​រាបស្មើ​ប្រហែលជា​មួយ​ម៉ោង​ទៅ​បី​ម៉ោង ក្រោយ​ពី​បូមទឹក​ឆ្អឹងខ្នង​រួច​៕ - chhay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2014

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play