សង្រ្គោះបឋម

​វិធី​ថែទាំ​សម្រាប់ “​ការ​ឈាម​ច្រមុះ​”

•​    ​អ្នក​ត្រូវ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន និង​ឱន​ទៅមុខ ដោយសារ​នៅ​ពេល​អ្នក​អង្កុយ​ឱ្យ​ត្រង់ខ្លួន វា​នឹង​អាច​កាត់បន្ថយ​សម្ពាធ​ឈាម នៅក្នុង​សរសៃឈាម​វ៉ែន​ក្នុង​ច្រមុះ ហើយ​វា​នឹង​អាច​បង្អាក់​ការ​ហូរ​ឈាម​បន្ថែមទៀត​។ ចំពោះ​ការ​អង្គុយ​ឱន​ទៅមុខ គឺ​ដើម្បី​ជៀសវាង​ការ​លេប​ឈាម ដែល​អាច​ធ្វើឱ្យ​រលាក​ក្រពះ​។​

•​    ​សង្កត់​ទៅលើ​ច្រមុះ ដោយ​ប្រើ​មេដៃ និង​ចង្អុលដៃ​បិទ​ទៅលើ​រន្ធ​ច្រមុះ ហើយ​ត្រូវ​ដកដង្ហើម​តាម​មាត់ ប្រហែល ៥ ទៅ ១០ នាទី​។​

• ​    ​ដើម្បី​បង្ការ​ការ​ហូរឈាម​ជាថ្មី មិន​ត្រូវ​ប៉ះពាល់​ច្រមុះ និង​មិន​ត្រូវ​ឱន​ចុះក្រោម​ជាច្រើន​ម៉ោង បន្ទាប់​ពី​ការ​ហូរឈាម​។ ក្នុង​អំឡុង​ពេល​នេះ ត្រូវ​ចាំបាច់​ដាក់​ក្បាល ឱ្យ​ខ្ពស់​ជាង​កម្រិត​នៃ​បេះដូង​។​

•​    ​ប្រសិនបើ​ការ​ហូរឈាម កើតឡើង​សារ​ជា​ថ្មី ត្រូវ​លាង​សម្អាត ដោយ​យក​កំណក​ឈាម​ចេញ ដោយ​ប្រើ​ថ្នាំ​បាញ់​បំបាត់​ការ​តឹង​ច្រមុះ​ទាំងសងខាង ដែល​មាន​សារធាតុ Oxymetazoline  ព្រម​ទាំង​ការ​សង្កត់​ច្រមុះ​សារជាថ្មី​ម្តងទៀត ដូចដែល​បាន​រៀបរាប់​ខាងលើ ហើយ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  មិថុនា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play