សង្រ្គោះបឋម

បែកក្បាល ត្រូវ​ធ្វើការ​សង្គ្រោះ​បឋម យ៉ាងដូចម្ដេច​?

​នៅ​ពេល​អ្នក​ជួប​មនុស្ស​គ្រោះថ្នាក់​បែកក្បាល អ្នក​ត្រូវ​ដាក់​ជនរងគ្រោះ ឱ្យ​នៅ​ស្ងៀម រហូតមកដល់​ឡាន​សង្គ្រោះបន្ទាន់​មកដល់ ដោយ​ហើយ​ដាក់​ក្បាល និង​ស្មា​ឱ្យ​ខ្ពស់​បន្តិច​។ មិន​ត្រូវ​ផ្លាស់ប្ដូរ ទីតាំង​របស់​ជនរងគ្រោះ លុះត្រាតែ​ចាំបាច់ ហើយ​ជៀសវាង​ការ​ធ្វើ​ចលនា “​ក​” របស់​ជនរងគ្រោះ​។ ប្រសិន​បើ​ជន​រងគ្រោះ ពាក់មួក​សុវត្ថិភាព អ្នក​មិន​ត្រូវ​យក​ចេញ​នោះទេ​។​

​អ្នក​ត្រូវ​បញ្ឈប់​ការ​ហូរឈាម នៅ​កន្លែង​ណាមួយ ដោយ​ដាក់​បង់​រុំ ឬ​ក្រណាត់​ស្អាត ទៅលើ​មុខរបួស​។ ប៉ុន្ដែ មិន​ត្រូវ​គ្រប​ទៅលើ​មុខរបួស ប្រសិនបើ​អ្នក​សង្ស័យថា មានការ​បាក់ឆ្អឹង​ក្បាល​។​

​អ្នក​ត្រូវ​ពិនិត្យមើល​ចលនា​ដកដង្ហើម និង​ការ​ដឹង​ខ្លួន​របស់​ជន​រងគ្រោះ​។ ប្រសិន​បើ​ជន​រងគ្រោះ មាន​សញ្ញា​ណាមួយ ដែល​ទាក់ទង​នឹង​ការ​បាត់​ចលនា​ឈាម​រត់ ការដកដង្ហើម ក្អក ឬ​ចលនា ត្រូវ​ចាប់ផ្តើម​ធ្វើ​ចលនា​បេះដូង​៕
 


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  មិថុនា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play