សង្រ្គោះបឋម

“​ពុល​ថ្នាំ ឬ​ចំណី​” ត្រូវធ្វើ​សង្គ្រោះ​បឋម យ៉ាងដូចម្ដេច​?

•​    ​ពុល​ដោយ​ការ​លេប ៖ ត្រូវ​យក​អ្វី​ដែល​សេសសល់ នៅក្នុង​មាត់​របស់​ជនរងគ្រោះ​ចេញ​។ បើ​សង្ស័យថា ពុល​ថ្នាំ​សម្អាត​ផ្ទះ ឬ​សារធាតុ​គីមី​ផ្សេងៗ​ទៀត ត្រូវ​អាន​ស្លាក​សញ្ញា​នៅលើ​ដប និង​ធ្វើ​តាម​សេចក្តីណែនាំ សម្រាប់​ការពុល​ដោយ​ចៃដន្យ​។​

•​    ​ពុល​នៅលើ​ស្បែក ៖ ត្រូវ​ដោះ​សម្លៀក​បំពាក់ ដែល​បាន​ប៉ះពាល់ ដោយ​ប្រើ​ស្រោមដៃ ហើយ​លាងជម្រះ​ស្បែក​ពី ១៥ ទៅ ២០ នាទី ដោយ​ប្រើប្រាស់​ទឹក​ហូរ​។​

•​    ​ពុល​នៅក្នុង​ភ្នែក ៖ ត្រូវ​លាង​សម្អាត​ភ្នែក ជាមួយ​ទឹក​ត្រជាក់ ឬ​ក្តៅឧណ្ណៗ រយៈពេល ២០ នាទី ឬ​រហូត​ដល់​ក្រុម​សង្គ្រោះ​បាន​មកដល់​។​

•​    ​ពុល​ដោយ​ការ​ស្រូប ៖ ត្រូវដាក់​ជនរងគ្រោះ នៅក្នុង​កន្លែង​ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ តាម​ដែល​អាច​ធ្វើបាន​។​

•​    ​បើ​ជន​រងគ្រោះ​ក្អូត ត្រូវ​ផ្អៀង​ក្បាល​ទៅ​ម្ខាង ដើម្បី​ទប់ស្កាត់​ការ​ឈ្លក់​។​

•​    ​ចាប់ផ្តើម​ចលនា​បេះដូង ​បើ​ជន​រងគ្រោះ បាត់​សញ្ញា​ជីវិត ដូចជា ចលនា ការដកដង្ហើម ឬ​ក្អក​ជាដើម​។​

•​    ​ត្រូវ​ប្រមូល​ដប​ថ្នាំ​គ្រាប់ កញ្ចប់ ឬ​ធុង ជាមួយ​ស្លាក​សញ្ញា​សម្គាល់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត អំពី​ការពុល ហើយ​ផ្ញើ​វា ជាមួយ​ក្រុម​រថយន្ត​សង្គ្រោះ​បន្ទាន់​ផង​ដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  មិថុនា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play